ព័រទុយហ្គាល់ នឹងជួបជាមួយអ៊ុយរុយហ្គាយ ក្នុងការប្រកួតទីពីរ នៅពូល H នៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 នៅកីឡដ្ឋាន Lusail ទីក្រុង Al Daayen ខណៈការប្រកួតនេះនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC តែមួយគត់ ចាប់ពីម៉ោង 1:30 នាទីរំលងអធ្រាត្រយប់នេះ។
ព័រទុយហ្គាល់ សម្លឹងរក 3 ពិន្ទុ ដើម្បីកក់កៅអីសម្រាប់វគ្គ 16 ក្រុមចុងក្រោយនៅក្នុងព្រឹត្តិការណ៍នាប្រទេសកាតា ពីការប្រកួតទល់នឹងអ៊ុយរុយហ្គាល ដែលធ្លាប់ប៉ះគ្នាកាលពី World Cup 2018 ដែលគ្រានោះ ព័រទុយហ្គាល់បានទទួលបរាជ័យ ក្នុងលទ្ធផល 2-1 ។
លោក Fernando Santos អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ បាននិយាយថា ខ្សែបម្រើ Danilo Pereira បានបាក់ឆ្អឹងជំនីរបស់គាត់ ក្នុងអំឡុងពេលហ្វឹកហាត់មុនការប្រកួតនេះ។ តារាឆ្នើមរបស់ក្លិប Paris St-Germain វ័យ 31ឆ្នាំ ទំនងជាមិនអាចលេងនៅក្នុងការប្រកួតដែលនៅសល់ក្នុងព្រឹត្តិការណ៍ World Cup បានឡើយ។
Pereira គឺជាជម្រើសដំបូងរបស់លោក Santos ក្នុងជ័យជម្នះ 3-2 លើហ្គាណា កាលពីប្រកួតបើកឆាកពូល H ។ ក្រៅពីរូបគេ ព័រទុយហ្គាល់មិនមានកីឡាករផ្សេងដែលរបួសឡើយ។
នេះអាចជាជម្រើស 11 នាក់ដំបូងរបស់ ព័រទុយហ្គាល់ ដែលអាចប្រើប្រាស់ទម្រង់ 4-3-3 ៖
Costa; Cancelo, Dias, Danilo, Guerreiro; Bernardo, Neves, Carvalho; Fernandes, Ronaldo, Felix
នេះអាចជាជម្រើស 11 នាក់ដំបូងរបស់ អ៊ុយរុយហ្គាយ ដែលអាចប្រើប្រាស់ទម្រង់ 4-3-3 ៖
Pochet; Caceres, Godin, Gimenez, Olivera; Valverde, Bentancur, Vecino; Pellistri, Suarez, Nunez
CBS Sport ទស្សន៍ទាយថា ក្រុមទាំងពីរនឹងមានលទ្ធផលតិចជាង 3 គ្រាប់៖ ព័រទុយហ្គាល់ 1-1 អ៊ុយរុយហ្គាយ។
កម្មវិធីផ្សាយបន្តផ្ទាល់ថ្ងៃនេះ៖
-កាម៉េរូន Vs ស៊ែប ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CNC តែមួយគត់ ចាប់ពីម៉ោង4:30នាទីល្ងាចតទៅ
-កូរ៉េខាងត្បូង Vs ហ្គាណា ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CNC តែមួយគត់ ចាប់ពីម៉ោង7:30នាទីយប់តទៅ
-ប្រេស៊ីល Vs ស្វីស ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC តែមួយគត់ ចាប់ពីម៉ោង10:30នាទីយប់តទៅ
-ព័រទុយហ្គាល់ Vs អ៊ុយរុយហ្គាយ ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC តែមួយគត់ ចាប់ពីម៉ោង1:30នាទីរំលងអធ្រាត្រតទៅ៕