×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

អ្នកគាំទ្រប្រទេសកាតា ធ្វើការវាយបកទៅលើអាល្លឺម៉ង់ជុំវិញការរើ សអើង Ozil

អ្នកគាំទ្រដែលចូលរួមទស្សនាការប្រកួតរវាងអេស្ប៉ាញ និងអាល្លឺម៉ង់ បានកាន់រូបថតរបស់អតីតខ្សែបម្រើអាល្លឺម៉ង់ Mesut Ozil និងបង្ហាញកាយវិការកំពុងបិទមាត់ ដូចពេលដែលអាល្លឺម៉ង់បានធ្វើកាលពីប្រកួតទល់នឹងជប៉ុនដូច្នោះដែរ។

ជុំវិញបញ្ហានេះ សេចក្ដីរាយការណ៍បានឱ្យដឹងថា ការបិទ មាត់របស់ក្រុមអាល្លឺម៉ង់ គឺជា ការ តវ៉ា ប្រឆាំង នឹង FIFA បន្ទាប់ ពី FIFA បានព្រមានចំពោះការពាក់ស្លាក “One Love” ដែលបង្ហាញពីការគាំទ្រការស្រឡាញ់ភេទដូចគ្នា ដោយប្រធានក្រុមរបស់ពួកគេ។

ជាការឆ្លើយតប អ្នកគាំទ្រប្រទេសកាតា បានសង្កត់ធ្ងន់លើទង្វើរបស់អាល្លឺម៉ង់មកលើ Ozil អតីតតារា Real Madrid និង Arsenal ដែលបានលាឈប់ពីក្រុមជម្រើសជាតិកាលពីឆ្នាំ 2018 បន្ទាប់ពី Ozil ត្រូវបានគេរើសអើង។ បន្ថែមពីនេះ គេក៏ត្រូវបានស្ដីបន្ទោសជុំវិញការធ្លាក់ចេញពី World Cup របស់អាល្លឺម៉ង់នៅប្រទេសរុស្ស៊ីកាលពី 4 ឆ្នាំ មុនផងដែរ។

Ozil បាននិយាយថា៖ “ខ្ញុំជាជនជាតិអាល្លឺម៉ង់នៅពេលពួកយើងឈ្នះ ប៉ុន្តែខ្ញុំជាជនអន្តោប្រវេសន៍នៅពេលដែលពួកយើងចាញ់(សំដៅលើគាត់ជាកូនរបស់ជនអន្តោប្រវេសន៍តួកគី)”។ “វាពិតជាឈឺចាប់ ហើយបន្ទាប់ពីការពិចារណាអស់រយៈពេលជាយូរជុំវិញអ្វីដែលកើតឡើងថ្មីៗនេះ ខ្ញុំនឹងលែងលេងឱ្យប្រទេសអាល្លឺម៉ង់ក្នុងកម្រិតអន្តរជាតិទៀតហើយ ព្រោះខ្ញុំមានអារម្មណ៍នៃការរើសអើងជាតិសាសន៍ និងការមិនគោរព។ ខ្ញុំធ្លាប់ពាក់អាវអាល្លឺម៉ង់ដោយមោទកភាព និងក្ដីរំភើប ប៉ុន្តែឥឡូវវាមិនដូចគ្នាទេ។ ខ្ញុំមានអារម្មណ៍ដូចគេបោះបង់ចោល ហើយសមិទ្ធផលដែលខ្ញុំបានរួមចំណែកចាប់តាំងពីឆ្នាំ 2009 ត្រូវបានគេបំភ្លេចចោលទាំងអស់”។

Ozil ដែលបានស៊ុតបញ្ចូលទីបាន 23 គ្រាប់ក្នុង 92 ប្រកួតសម្រាប់អាល្លឺម៉ង់ និងបានលើកពាន World Cup ក្នុងឆ្នាំ 2014 មិនបានតំណាងប្រទេសរបស់គាត់ចាប់តាំងពីពេលនោះមក៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង