×

ដោយសារជាប់បំពេញការងារនៅក្រៅប្រទេស Hyun Bin មិនទាន់បានឃើញមុខកូនប្រុសដែលបានសម្រាលមុនកំណត់

កម្សាន្ត៖ យោងតាមសារព័ត៌មាន Media Outlet បានធ្វើការចុះផ្សាយថា តារាសម្តែងស្រី Son Ye Jin សម្រាលបានកូនប្រុសម្នាក់មុនថ្ងៃកំណត់កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២។ យ៉ាងណាមិញ បើតាមការចុះផ្សាយបានបញ្ជាក់ថា អំលុងពេលដែល Son Ye Jin ចូលបន្ទប់សម្រាលនោះមិនមានវត្តមានរបស់ស្វាមីលោក Hyun Bin ឡើយ។

សម្រាប់មូលហេតុដែលមិនមានវត្តមាន Hyun Bin នៅជិតភរិយាដោយសារលោកកំពុងនៅប្រទេសម៉ុងហ្គោលី ដើម្បីថតខ្សែភាពយន្ត Harbin ដែលលោកសម្តែងជាតួសកម្មជនឯករាជកូរ៉េ Ahn Joong Geun ល្បីក្នុងការធ្វើឃាតនាយករដ្ឋមន្ត្រីដំបូងរបស់ជប៉ុន Ito Hirobumi ក្នុងឆ្នាំ ១៩០៩។

ទោះជាមិនទាន់បានជួបមុខកូនប្រុសដំបូងរបស់ខ្លួនក៏ពិតមែន ប៉ុន្តែនេះជាកាដូដ៏ពិសេសមួយសម្រាប់លោកនៅពេលបំពេញការងារចប់សព្វគ្រប់ និងត្រលប់ទៅប្រទេសខ្លួនវិញផងដែរ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង