×

អ្នកនិយមលេងបណ្តាញសង្គមផ្ទុះកំហឹងខ្លាំងលើសម្រាកព្យាបាល និងសម្ពពមួយកន្លែងកាត់ពោះវៀនស្ត្រីកូនស្លាប់ក្នុងពោះដោយប្រាប់ថាជាទងសុក

កំពត៖ វីដេអូ និងរូបភាពរបស់ស្ត្រីម្នាក់កំពុងគេងឈឺចុកចាប់ខ្លាំងដោយមានក្រុមគ្រួសារអង្គុយជុំវិញខ្លួនយំសស្រាក់កំពុងធ្វើឱ្យអ្នកនិយមលេងបណ្តាញសង្គមអាណិតស្ត្រីរូបនោះខ្លោចចិត្តបន្ទាប់ពីទម្ងន់បាន ៥ខែបែរកូនត្រូវស្លាប់ក្នុងពោះទើបទៅមន្ទីរសម្រាកព្យាបាល និងសម្ពពមួយដើម្បីយកកូនដែលបានស្លាប់ក្នុងពោះចេញ។ ប៉ុន្តែគួរឱ្យសោកស្តាយដែលប៉ះចំមន្ទីរមន្ទីរសម្រាកព្យាបាលគ្មានជំនាញច្បាស់លាស់បានកាត់ពោះវៀនស្ត្រីរូបនោះ ៣-៤កង់ និងប្រាប់ស្វាមីនាងថាជាទងសុក។

ស្ត្រីជាជនរងគ្រោះរូបនោះគឺជាកម្មការនីរោងចក្រ ដែលមានកូនស្រីអាយុ ៣ឆ្នាំម្នាក់បានត្រឹមគេងយំមិនឈប់ឈរ ជាហេតុធ្វើឱ្យអ្នកនិយមលេងបណ្តាញសង្គមកំពុងផ្ទុះកំហឹងខ្លាំងដោយសារខាងមន្ទីរសម្រាកមិនទទួលខុសត្រូវ ជាពិសេសគ្រប់គ្នាកំពុងផ្ទុះកំហឹង និងប្រតិកម្មខ្លាំងចំពោះគ្រូពេទ្យដែលគ្មានជំនាញតែអាចបើកដំណើរមន្ទីរសម្រាលដែលនាំអន្តរាយដល់ជីវិតគេបែបនេះ។

បច្ចុប្បន្នការផុសមួយនេះត្រូវបានអ្នកនិយមលេងបណ្តាញសង្គមនាំគ្នាចែករំលែកតគ្នារហូតកើនដល់ជិត ១១k ហើយ និងកំពុងបន្តកើនឡើងយ៉ាងផុសផុលពេញបណ្តាញសង្គមហ្វេសបុក និងតិចតុកផងដែរ៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង