×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ក្រុមកាម៉េរូនព្យួរអ្នកចាំទីOnana ដោយសារមិនព្រមចូលលេងនៅក្នុងការប្រកួតស្មើជាមួយស៊ែប

លោក Rigobert Song គ្រូបង្វឹកក្រុមកាម៉េរូនបានព្យួរអ្នកចាំទី Andre Onana ពីក្រុមរបស់គាត់ បន្ទាប់ពីអ្នកចាំទីរូបនេះ បានបដិសេធមិនចូលលេងឱ្យកាម៉េរូន នៅក្នុងការប្រកួតទីពីររបស់ពួកគេនៅព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ។

អ្នកចាំទី Onana របស់ក្លិប Inter Milan បានចូលលេងក្នុងការប្រកួតបើកឆាកក្នុងពូល G របស់ពួកគេជាមួយក្រុមស្វីស ដែលទទួលការបរាជ័យ 1-0 ប៉ុន្តែគាត់ត្រូវបានជំនួសដោយ Devis Epassy សម្រាប់ក្នុងការប្រកួតដែលស្មើ 3-3 ជាមួយស៊ែប កាលពីម្សិលមិញ។ Onana មិនមានឈ្មោះក្នុងបញ្ជីកីឡាករបម្រុងឡើយ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ សហព័ន្ធកីឡាបាល់ទាត់របស់ប្រទេសកាម៉េរូន បាននិយាយថា៖ “បន្ទាប់ពីការសម្រេចចិត្តរបស់ Song, Onana ត្រូវបានព្យួរបណ្តោះអាសន្នពីក្រុមជម្រើសជាតិសម្រាប់ហេតុផលវិន័យ”។

Onana បានបង្ហាញខ្លួនគ្រប់ការប្រកួតរបស់កាម៉េរូន នៅឆ្នាំនេះ ទោះបីជាគាត់បានរងការពិន័យ 9 ខែ បន្ទាប់ពីរកឃើញសារធាតុដូប៉ា កាលពីឆ្នាំមុនក៏ដោយ។

ក្នុងការប្រកួតដ៏ជក់ចិត្ត រវាងកាម៉េរូន ជាមួយស៊ែប ក្រុមមកពីអាហ្វ្រិក បានរកគ្រាប់បាលដោយកីឡាករ Jean-Charles Castelletto 29′, Vincent Aboubakar 63′ និង Eric Maxim Choupo-Moting 66′ ខណៈស៊ែប ធ្វើបានដោយកីឡាករ Strahinja Pavlovic 45+1′, Sergej Milinkovic- Savic 45+3′ និង Aleksandar Mitrovic 53’៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង