×

មើលជ្រុងណាក៏ស្អាត ពេជ្រ វត្តីសារ៉ាវឌ្ឍី សម្រស់ឆ្វាចខ្លាំងបើទោះជាតែងខ្លួនសាមញ្ញៗបែបនេះ

កម្សាន្ត៖ បន្ទាប់ពីដណ្តើមបានតំណែងបវរកញ្ញាឯកលំដាប់រងទី៥ក្នុងកម្មវិធី Miss Grand International ២០២២ មកធ្វើឱ្យប្រជាប្រិយភាពរបស់ស្រីស្អាត ពេជ្រ វត្តីសារ៉ាវឌ្ឍី បានហក់ឡើងខ្លាំងគួរឱ្យកត់សម្គាល់។

យីអ៊ុនរបស់បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ឆ្នាំនេះធ្វើឱ្យនាងអាចរកប្រាក់ចំណូលបានគ្រប់ចកល្ហកដោយសារសន្ទុះប្រជាប្រិយភាពរបស់នាងបានផ្ទុះមិនធម្មតាឡើយតាមបណ្តាប្រទេសនានាជាពិសេសប្រទេសថៃ និងហ្វីលីពីន ជាហេតុធ្វើឱ្យស្រីស្អាតរូបនេះមានអ្នកគាំទ្រគ្រប់ទីកន្លែងស្រលាញ់ចូលចិត្តនាងជាខ្លាំង។

ក្រៅពីរូបសម្រស់ និងចំណេះដឹង ចំនុចដែលធ្វើឱ្យ ពេជ្រ វត្តីសារ៉ាវឌ្ឍី ឆក់បានបេះដូងអ្នកគាំទ្រច្រើនសន្ធឹកនោះគឺដោយសារ ភាពឆ្លាតវៃចេះបត់បែនតាមកាលៈទេសៈ ភាពក្លាហាន ភាពរស់រាយរាក់ទាក់ និងការជឿជាក់លើខ្លួនឯង បណ្តាលឱ្យស្រីស្អាតរូបនេះអាចបោះជំហានក្នុងវិស័យបវរកញ្ញារហូតដណ្តើមបានបវរកញ្ញាឯកលំដាប់រងទី៥លើឆាកអន្តរជាតិបែបនេះ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺ បន្ទាប់ពីកម្មវិធី Miss Grand International ២០២២ បានបញ្ចប់ទៅ ពេជ្រ វត្តីសារ៉ាវឌ្ឍី មានភាពមមាញឹកជាមួយនឹងការងារយ៉ាងច្រើននៅឯប្រទេសថៃជាមួយសមាជិក Miss Grand ឯទៀតដែលជាការរៀបចំដោយលោក Nawat។

គួរបញ្ជាក់ដែរថា ឈ្មោះជាបវរកញ្ញារបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ពិតជាស័ក្តសមឥតខ្ចោះដែលមិនថាសម្រស់ រូបរាង គឺមានភាពទាក់ទាញខ្លាំងគ្មានកន្លែងទាស់បើទោះជាតែងខ្លួនសាមញ្ញៗក៏ដោយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង