×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

សេណេហ្គាល់ត្រូវការឈ្នះអេក្វាឌ័រដាច់ខាត ខណៈហុល្លង់ចង់បានត្រឹមស្មើកាតាយប់នេះ

សេណេហ្គាល់ បានដឹងថា ការប្រកួតទល់នឹងអេក្វាឌ័រនៅយប់នេះ ក្នុងពូល A របស់ពួកគេ មិនអាចស្មើ ឬចាញ់បានឡើយ ព្រោះលទ្ធផលទាំងនេះ នឹងបញ្ចប់ក្ដីសង្ឃឹមរបស់ពួកគេក្នុងការឈានទៅកាន់វគ្គ 16 ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 លុះត្រាតែ ហុល្លង់ចាញ់កាតាចាប់ពី 3 គ្រាប់ឡើងទៅ។

សេណេហ្គាល់ នឹងត្រូវលេងដោយមិនមានខ្សែប្រយុទ្ធឆ្នើម Sadio Mane ដែលបានអវត្តមានពី World Cup ទាំងស្រុងដោយសាររបួស។ ប៉ុន្តែលោក Aliou Cisse គ្រូបង្វឹករបស់ពួកគេ នឹងសង្ឃឹមលើកីឡាករ Boulaye Dia និង Famara Diedhiou ក្នុងការបង្កើតការភ្ញាក់ផ្អើលទល់នឹងអេក្វារឌ័រ។

ដោយឡែកសម្រាប់អេក្វាឌ័រវិញ ប្រសិនបើទទួលបាន 3 ពិន្ទុនៅយប់នេះ ពួកគេនឹងឈានទៅវគ្គ 16 ក្រុមចុងក្រោយដោយអាចបញ្ចប់ការប្រកួតក្នុងវគ្គចែកពូល នៅចំណាត់ថ្នាក់លេខ 1 ក៏ថាបាន ប្រសិនបើហុល្លង់ ទទួលបានត្រឹមលទ្ធផលស្មើជាមួយម្ចាស់ផ្ទះកាតា។

ប៉ុន្តែតារាឆ្នើមរបស់ពួកគេ គឺកីឡាករ Enner Valencia ដែលរកបាន 3 គ្រាប់គិតមកទល់ពេលនេះ អាចស្ថិតក្នុងការសង្ស័យសម្រាប់ការលេងនៅក្នុងការប្រកួតយប់នេះ បន្ទាប់ពីមានបញ្ហារបួសមួយ កាលពីស្មើជាមួយហុល្លង់។

CBS Sport ទស្សន៍ទាយថា ក្រុមទាំងពីរនឹងមានលទ្ធផលតិចជាង 3 គ្រាប់៖ អេក្វាឌ័រ 1-1 សេណេហ្គាល់។

សម្រាប់ការប្រកួតពូល A មួយគូទៀតរវាងហុល្លង់ ជាមួយកាតា គឺក្រុមរបស់លោក Louis van Gaal បានដាក់គោលដៅត្រឹមស្មើប៉ុណ្ណោះ ដើម្បីធានាកៅអីវគ្គ 16 ក្រុមចុងក្រោយ។ ប៉ុន្តែហុល្លង់ នឹងជួបគូប្រកួតដ៏លំបាក ប្រសិនបើពួកគេចាញ់កាតា ហើយអេក្វាឌ័រ ឈ្នះសេណេហ្គាល់ ដែលធ្វើឱ្យហុល្លង់បញ្ចប់នៅចំណាត់ថ្នាក់លេខ 2 ។

ក្រុមម្ចាស់ផ្ទះកាតា ដែលលេងបង្គ្រប់កិច្ចនៅយប់នេះ មិនធ្លាប់មានប្រវត្តិជួបហុល្លង់នៅក្នុងការប្រកួតអន្តរជាតិឡើយ ដូច្នេះពួកគេនឹងបង្កើតប្រវត្តិសាស្ត្រថ្មី បើពួកគេអាចទទួលបានជ័យជម្នះនៅកីឡដ្ឋាន Al Bayt ។

CBS Sport ទស្សន៍ទាយថា ក្រុមទាំងពីរនឹងមានលទ្ធផលតិចជាង 3 គ្រាប់៖ ហុល្លង់ 1-0 កាតា។

កម្មវិធីផ្សាយបន្តផ្ទាល់យប់នេះ៖

-អេក្វាឌ័រ Vs សេណេហ្គាល់ ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN និង CNC តែមួយគត់ ចាប់ពីម៉ោង9:30នាទីយប់តទៅ
-ហុល្លង់ Vs កាតា ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់ ចាប់ពីម៉ោង9:30នាទីយប់តទៅ
-វែលស៍ Vs អង់គ្លេស ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTNនិង CNC តែមួយគត់ ចាប់ពីម៉ោង1:30នាទីរំលងអធ្រាត្រតទៅ
-អ៊ីរ៉ង់ Vs អាមេរិក ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់ ចាប់ពីម៉ោង1:30នាទីរំលងអធ្រាត្រតទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង