×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

វែលស៍ត្រូវការអព្ភូតហេតុមួយកើតឡើងយប់នេះ ទើបអាចឈានទៅវគ្គបន្តបាន

ក្ដីសង្ឃឹមរបស់វែលស៍នៅក្នុងការឈានទៅកាន់វគ្គ 16 ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ហាក់នៅសែនឆ្ងាយ ខណៈពួកគេនឹងបន់ស្រន់ឱ្យអព្ភូតហេតុមួយអាចកើតឡើងនៅកីឡដ្ឋាន Ahmad bin Ali នៅយប់នេះ ទោះបីជាភាគរយមានតិចតួចក៏ដោយ។

វែលស៍ នឹងតតាំងជាមួយអង់គ្លេស ក្នុងការប្រកួតចុងក្រោយពូល B ដោយសម្លឹងរកការទទួលបានជ័យជម្នះ។ ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់ក្នុងការឱ្យពួកគេ ឡើងទៅបន្តនោះឡើយ ដោយវែលស៍ ចង់ឃើញការប្រកួតមួយគូផ្សេងទៀតរវាង អ៊ីរ៉ង់ជាមួយអាមេរិក បញ្ចប់ទៅដោយលទ្ធផលស្មើគ្នា។ លទ្ធផលនេះ នឹងធ្វើឱ្យវែលស៍ដឹកដៃអង់គ្លេស ឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ។

ទោះជាយ៉ាងណា ក្នុង 2 ប្រកួងកន្លងទៅ ប្រយុទ្ធរបស់វែលស៍ ហាក់មិនមានប្រសិទ្ធភាពឡើយ ដោយគ្រាប់បាល់ដំបូងរបស់ពួកគេនៅ World Cup ទល់នឹងអាមេរិក ក៏ជាគ្រាប់បាល់ប៉េណាល់ទីដែលស៊ុតបញ្ចូលទីដោយ Gareth Bale ទៅទៀត មុនពេលដែលចាញ់អ៊ីរ៉ង់ 2-0 ។ គ្រូបង្វឹកវែលស៍ លោក Rob Page នឹងត្រូវប្រើប្រាស់យុទ្ធសាស្ត្រយ៉ាងណាដើម្បីផ្លាស់ប្ដូររបៀបលេង ប្រសិនបើវែលស៍ចង់បាន 3 ពិន្ទុពីអង់គ្លេស។

ប៉ុន្តែបើវែលស៍ មិនអាចឈ្នះអង់គ្លេសទេ នោះវានឹងក្លាយជាលើកទីមួយក្នុងប្រវត្តិសាស្ត្រដែលវែលស៍មិនអាចទទួលបានជ័យជម្នះក្នុងព្រឹត្តិការណ៍ធំមួយដែលពួកគេបានចូលរួម។

កម្មវិធីផ្សាយបន្តផ្ទាល់យប់នេះ៖

-អេក្វាឌ័រ Vs សេណេហ្គាល់ ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN និង CNC តែមួយគត់ ចាប់ពីម៉ោង9:30នាទីយប់តទៅ
-ហុល្លង់ Vs កាតា ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់ ចាប់ពីម៉ោង9:30នាទីយប់តទៅ
-វែលស៍ Vs អង់គ្លេស ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTNនិង CNC តែមួយគត់ ចាប់ពីម៉ោង1:30នាទីរំលងអធ្រាត្រតទៅ
-អ៊ីរ៉ង់ Vs អាមេរិក ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់ ចាប់ពីម៉ោង1:30នាទីរំលងអធ្រាត្រតទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង