×

ទីបំផុត មន្ទីរសម្រាកព្យាបាល និងសម្ពពដែលកាត់ពោះវៀនស្ត្រីកូនស្លាប់ក្នុងពោះច្រលំថាជាទងសុកត្រូវបានមន្ទីរសុខាភិបាលខេត្តចុះត្រួតពិនិត្យ

កំពង់ស្ពឺ៖ ដោយសារកម្លាំងបងប្អូនខ្មែរជាច្រើនបានផុសផុលចែករំលែកករណីមន្ទីរសម្រាកព្យាបាល និងសម្ពពដើមអង្ក្រង ស្ថិតនៅជិតផ្សារព្រៃទទឹង ក្នុងឃុំព្រះនិព្វាន ស្រុកគងពិសី តាមបណ្តោយផ្លូវជាតិលេខ៣ បានច្រលំកាត់ពោះវៀនស្ត្រីជាកម្មការនីរោងចក្រម្នាក់ដែលកូនស្លាប់ក្នុងពោះដោយច្រលំថាជាទងសុក ពេលនេះត្រូវបានក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺបានចុះទៅទីតាំងដើម្បីសួរនាំ និងត្រួតពិនិត្យដើម្បីអនុវត្តតាមវិធានការសុខាភិបាលហើយ។

យោងតាមប្រភពព័ត៌មានក្នុងស្រុកមួយបានឱ្យដឹងថា បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលក្នុងរាជធានីភ្នំពេញដើម្បីទទួលការព្យាបាល ទោះជាយ៉ាងណាមហាជននាំគ្នាទទូចឱ្យចាត់វិធានការតាមផ្លូវច្បាប់ដើម្បីរកយុត្តិធម៌ដល់ស្ត្រីរងគ្រោះដែលកំពុងរងការឈឺចាប់ និងមិនដឹងស្ថានភាពអាចប្រសើរឡើង ឬយ៉ាងណា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង