×

សុទ្ធតែជាតារាលំដាប់កំពូល តែ ៣គូនេះសម្រេចចិត្តជ្រើសរើសប្រារព្ធពិធីមង្គលរបស់ខ្លួនយ៉ាងសាមញ្ញបំផុត

កម្សាន្ត៖ សម្រាប់តារាលំដាប់កំពូលតាមប្រទេសនានាប្រាកដជាប្រារព្ធថ្ងៃមង្គលរបស់ខ្លួនជាមួយពិធីយ៉ាងអធិកអធមដើម្បីឱ្យសក្តិសមនឹងកេរ្តិ៍ឈ្មោះរបស់ពួកគេមិនខាន។ ដោយឡែក សម្រាប់តារាដ៏មានប្រជាប្រិយប៉ុន្មានគូនេះវិញបែរជាសម្រេចចិត្តរៀបចំពិធីមង្គលការរបស់ខ្លួនយ៉ាងសាមញ្ញបំផុត ក្នុងនោះមានដូចជា៖

១. Rain និងKim Tae-hee៖ តារាប្រុសស្រីដែលបានក្លាយជាកំពូលតារាដែលមានជាងគេក្នុងវិស័យអចលនទ្រព្យមួយគូនេះបានប្រារព្ធពិធីមង្គលការរបស់ពួកគេដោយអញ្ជើញមិត្តភក្តិជិតស្និទ្ធ និងសាច់ញាតិប្រមាណ ១០០នាក់ប៉ុណ្ណោះ។ ពិធីមង្គលដែលធ្វើឡើងនៅ Gahoe-dong Cathedral ទីក្រុងសេអ៊ូល ក្នុងឆ្នាំ២០១៧ ចំណាយត្រឹមតែ ៩៦៩ដុល្លារប៉ុណ្ណោះ បូករួមនឹង ១៨៨ដុល្លារលើក្រុមតន្ត្រី។

២. Park Shinhye និង Choi Taejoon៖ សម្រាប់តារាទាំង២នេះវិញបានប្រារព្ធពិធីមង្គលរបស់ពួកគេនៅព្រះវិហារមួយដែលបានប្រារព្ធឡើងកាលពីខែមករា ឆ្នាំ២០២២នេះ ដោយឃើញមានវត្តមានសិល្បៈប៉ុន្មាននាក់ចូលរួមប៉ុណ្ណោះ។

៣. Shu Qi និង Stephen Fung៖ សិល្បករទាំង២ដែលបានចាប់ផ្តើមទំនាក់ទំនងពីមិត្តជិតស្និទ្ធនឹងគ្នាមកជាគូស្វាមីភរិយាឯណេះវិញ ប្រារព្ធពិធីមង្គលការរបស់ខ្លួនដោយមានភ្ញៀវមិនលើស ២០នាក់ឡើយដោយពួកគេបានប្រកាសថា “Yes! ពិធីមង្គលរបស់ពួកយើងគឺសាមញ្ញបែបនេះហើយ”។

គួរបញ្ជាក់ដែរថា ទោះបីមានឈ្មោះស្ថិតក្នុងលំដាប់តារាដ៏មានកេរ្តិ៍ឈ្មោះក្នុងពិភពសិល្បៈក៏ពិតមែន ប៉ុន្តែប៉ុន្មានគូនេះជ្រើសយកការរៀបចំថ្ងៃពិសេសរបស់ខ្លួនយ៉ាងសាមញ្ញស្ទើរមិនគួរឱ្យជឿ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង