×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

សេណេហ្គាល់ឈានទៅវគ្គ16ក្រុមចុងក្រោយWorld Cupជាលើកទី2

សេណេហ្គាល់ បានកក់កៅអីមួយក្នុងវគ្គ16ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ World Cup ជាលើកទីពីរសម្រាប់ពួកគេ ខណៈសេណេហ្គាល់ បានយកឈ្នះអេក្វាឌ័រ ក្នុងលទ្ធផល 2-1 នៅប្រទេសកាតា។

គ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងវគ្គទី 2 របស់ Kalidou Koulibaly ខ្សែការពារ Chelsea គឺគ្រប់គ្រាន់ដើម្បីដណ្តើមបានចំណាត់ថ្នាក់លេខ 2 ក្នុងពូល A តាមពីក្រោយហុល្លង់។ វាគឺជាការខកចិត្តមួយសម្រាប់អេក្វាឌ័រ ដែលបានស៊ុតតាមស្មើ 1-1 ដោយកីឡាករ Moises Caicedo នៅពេល 2 នាទីមុននេះ។

ត្រលប់ទៅប្រទេសរុស្ស៊ី កាលពីឆ្នាំ 2018 ដែលជាការបង្ហាញខ្លួនលើកទី 2 របស់សេណេហ្គាល់នៅ World Cup ពួកគេធ្លាក់ត្រឹមវគ្គចែកពូល ដោយសារតែទទួលបានកាតលឿងច្រើនជាងជប៉ុន។

ជាមួយនឹង 6 ពិន្ទុបន្ទាប់ពីយកឈ្នះកាតាកាលពីប្រកួតទីពីរ សេណេហ្គាល់ឈានទៅវគ្គចាញ់ធ្លាក់ World Cup ជាលើកដំបូងចាប់តាំងពីឆ្នាំ 2002 ដែលជាការបង្ហាញខ្លួននៅក្នុងជុំផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកជាលើកទី1របស់ពួកគេ។ គ្រានោះ ក្រុមដែលមានរហស្សនាមថា តោ Teranga ធ្វើបានយ៉ាងល្អដោយបានឡើងដល់វគ្គ 8 ក្រុមចុងក្រោយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង