×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

កាតា ជាម្ចាស់ផ្ទះWorld Cupទីមួយដែលធ្លាក់ត្រឹមវគ្គចែកពូលដោយគ្មានពិន្ទុរាប់

ក្រុមម្ចាស់ផ្ទះកាតា បានជ្រុះចេញពីការប្រកួត FIFA World Cup 2022 ដោយគ្មានការទទួលជ័យជម្នះសូម្បីមួយប្រកួត បន្ទាប់ពីពួកគេបានចាញ់ការប្រកួតជាលើកទី3 ក្នុងពូល A នៅកីឡដ្ឋាន Al Bayt ក្រោមថ្វីជើងហុល្លង់។

កាតា បានធ្លាក់ចេញពីព្រឹត្តិការណ៍នេះ ក្រោយពីចាញ់សេណេហ្គាល់ 3-1 ប៉ុន្តែពួកគេចង់ចាកចេញដោយមានពិន្ទុរាប់ខ្លះ ក្នុងនាមជាម្ចាស់ផ្ទះ ប៉ុន្តែវាមិនមែនជារឿងងាយស្រួលទេ ក្នុងការជួបជាមួយហុល្លង់។

កាតា ស៊ុតចូលតែមួយគ្រាប់គត់ ក្នុង 3 ប្រកួតកន្លងទៅ រាប់បញ្ចូលទាំងការបរាជ័យ 3-0 ទល់នឹងហុល្លង់។ ជារួម ពួកគេបានរបូត 7 គ្រាប់។

កាតា បានក្លាយជាប្រទេសទីពីរដែលធ្លាក់ចេញពី World Cup ត្រឹមវគ្គចែកពូល បន្ទាប់ពីអាហ្វ្រិកខាងត្បូង។ ប៉ុន្តែកាតា មិនមានពិន្ទុរាប់នោះទេ ខណៈអាហ្វ្រិកខាងត្បូង មាន 4 ពិន្ទុ ទោះបីជាពួកគេមិនអាចឆ្លងទៅវគ្គបន្តក៏ដោយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង