×

អតីតសមាជិកក្រុមចម្រៀង T-ara ហោះទៅប្រទេសកាតាដើម្បីគាំទ្រស្វាមីដែលតំណាងឱ្យក្រុមជម្រើសជាតិទៅប្រកួត World Cup

កូរ៉េខាងត្បូង៖ បន្ទាប់ពីបានចុះឈ្មោះរៀបការកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ មកតារាចម្រៀង Soyeon អតីតសមាជិកក្រុម T-ara និងស្វាមី មានគម្រោងនឹងប្រារព្ធពិធីមង្គលការរបស់ខ្លួនក្នុងពាក់កណ្តាលខែវិច្ឆិកានេះ ប៉ុន្តែត្រូវបានពន្យារពេលវិញ បន្ទាប់ពីស្វាមីរបស់នាងឈ្មោះ Cho Yu Min លេងជាខ្សែបម្រើការពារ ឬការពារកណ្ដាល ត្រូវហោះទៅប្រទេសកាតា ដើម្បីតំណាងឱ្យក្រុមជម្រើសជាតិកូរ៉េខាងត្បូងប្រកួតបាល់ទាត់ FIFA World Cup Qatar 2022 ។

បន្ទាប់ពីឃ្លាតឆ្ងាយពីស្វាមីប៉ុន្មានថ្ងៃមកហើយ Soyeon បានចែករំលែកសកម្មភាពជាច្រើនដែលនាងបានធ្វើដំណើរទៅកាន់ប្រទេសកាតាដើម្បីគាំទ្រស្វាមី ក៏ដូចជាលើកទឹកចិត្តក្រុមជម្រើសជាតិកូរ៉េខាងត្បូងផងដែរ។

គួរបញ្ជាក់ដែរថា មិនត្រឹមតែ Soyeon ប៉ុណ្ណោះទេដែលបានហោះទៅកាន់ប្រទេសកាតាដើម្បីគាំទ្រស្វាមី ប៉ុន្តែក៏ឃើញមានវត្តមានម្តាយទាំងសងខាងចូលរួមផងដែរ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង