×

វីវរហើយ! អ្នកវិទ្យាសាស្ត្របញ្ជាក់ថាបានរកឃើញវីរុស Zombie ដែលកប់ក្នុងផ្ទាំងទឹកកក ៤៨,៥០០ឆ្នាំ

សង្គម៖ យោងតាមការចុះផ្សាយរបស់គេហទំព័រ NDTV បានឱ្យដឹងថា អ្នកវិទ្យាសាស្ត្របានស្រាវជ្រាវឃើញវីរុស ១៣ប្រភេទកប់ក្នុងផ្ទាំងទឹកកកនៅតំបន់ស៊ីបេរីដែលក្នុងចំណោមនោះគឺមានវីរុស Zombie ផងដែរ។

អ្នកវិទ្យាសាស្ត្របានបង្ហាញការព្រួយបារម្ភដោយសារការប្រែប្រួលអាកាសធាតុធ្វើឱ្យកម្តៅផែនដីកើនឡើង ដែលអាចជាហានិភ័យបណ្តាលឱ្យផ្ទាំងទឹកកកនៅតំបន់ប៉ូលរលាយ និងអាចនាំយកវីរុសប្លែកៗដែលកប់ក្នុងផ្ទាំងទឹកកកជាយូរឆ្នាំច្រើនប្រភេទអាចប៉ះពាល់ដល់ជីវិតមនុស្ស សត្វ នាពេលអនាគត។

គួរបញ្ជាក់ដែរថា អ្នកវិទ្យាសាស្ត្ររុស្ស៊ី អាល្លឺម៉ង់ និងបារាំង បានប្រមានប្រសិនផ្ទាំងទឹកកកនៅតែបន្តរលាយដោយសារកម្តៅផែនដីកើនឡើង នោះវីរុសនឹងអាចរាតត្បាតទូទាំងសកលលោកដែលមិនទាន់អាចធ្វើការប៉ាន់ស្មានបានឡើយថាវីរុសនឹងបង្កបញ្ហារយៈពេលយូរប៉ុណ្ណាឡើយ៕

  

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង