×

ម្តាយស្លាប់មិនទាន់បានប៉ុន្មានផង សឿ សុធារ៉ា ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ទាំងយប់

ភ្នំពេញ៖ កាលពីប៉ុន្មានម៉ោងនេះ គណនីមួយ ដែលធ្លាប់ជាកូនចៅរបស់អ្នកនាង សឿសុធារ៉ា បានចែករំលែកវីដេអូតារាស្រីរូបនេះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ទាំងយប់ បន្ទាប់ពីជំងឺស្ត្រេសបានរើឡើងមិនអាចគ្រប់គ្រងបាន។

ក្រោយម្តាយបានទទួលមរណភាព និងបែកបាក់ជាមួយស្វាមី ពេលនេះអ្នកនាង សឿ សុធារ៉ា និងកូនប្រុសស្រី ២នាក់កំពុងតែលតោលរស់នៅក្នុងវត្តកាន់ទុក្ខម្តាយឱ្យគ្រប់ ១០០ថ្ងៃ។ ទោះជាយ៉ាងណាក្តីបារម្ភរបស់អ្នកនាង សឿ សុធារ៉ា នៅពេលកាន់ទុក្ខម្តាយចប់ ១០០ថ្ងៃហើយ នាងគ្មានកន្លែងជ្រកកោនទៀតឡើយដោយផ្ទះបានលក់ដើម្បីសងបំណុលគេ។

ក្រៅពីបារម្ភរឿងមិនមានជម្រកហើយ សឿ សុធារ៉ា ក៏បារម្ភរឿងជីវភាពត្បិតពេលនេះនៅសល់តែសម្បកខ្លួន។ ជីវិតរបស់តារាស្រីរូបនេះកំពុងធ្វើឱ្យមហាជនរំជួលចិត្តដែលធ្លាប់តែជាតារាល្បីមានទាំងកេរ្តិ៍ឈ្មោះ និងទ្រព្យសម្បត្តិបែរជីវិតធ្លាក់ចុះយ៉ាងគំហុកត្រឹមប៉ុន្មានឆ្នាំចុងក្រោយនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង