×

ប៉ាៗវ័យ ៥៣ឆ្នាំ Kevin Cheng ទទួលបានសមាជិកថ្មីម្នាក់ទៀតហើយ

ហុងកុង៖ បន្ទាប់ពី Kevin Cheng វ័យ ៥៣ឆ្នាំ និងភរិយា Grance Chan វ័យ ៣១ឆ្នាំរៀបការជាមួយគ្នាមក អ្នកទាំង២កាន់តែទទួលបានប្រជាប្រិយភាពខ្លាំងឡើង ដែលគ្រប់គ្នាចាប់អារម្មណ៍ជីវិតរបស់តារាប្រុសស្រីទាំង២នេះពោរពេញដោយសុភមង្គលមង្គលជាខ្លាំង។

ជារឿយៗពួកគេតែងចែករំលែកវីដេអូ ក៏ដូចជារូបភាពកូនប្រុសដ៏គួរឱ្យស្រលាញ់២នាក់នៅលើបណ្តាញសង្គមផងដែរ។ អ្វីដែលលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ ពេលនេះអ្នកទាំង២កំពុងទទួលបានសមាជិកថ្មីម្នាក់ទៀតដែល Kevin បានប្រកាសឱ្យដឹងថាពេលនេះភរិយារបស់លោកកំពុងពរពោះកូនទី៣។

បន្ទាប់ពីបានប្រកាសដំណឹងល្អនេះភ្លាម អ្នកគាំទ្រជាច្រើនបាននាំគ្នាចូលរួមអបអរសាទរយ៉ាងច្រើន ប៉ុន្តែនៅពេលត្រូវសួរពីភេទកូនក្នុងផ្ទៃ Kevin បាននិយាយថា “សុំលាក់សិន” ទៅវិញ។ គួរបញ្ជាក់ដែរថា Kevin Cheng និង Grace Chan បានសម្រេចចិត្តរៀបការជាមួយគ្នាកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ ដែលរយៈពេលជាង ៤ឆ្នាំមកនេះ ទំនាក់ទំនងរបស់អ្នកទាំង២នៅតែរក្សាបានយ៉ាងផ្អែមល្ហែម និងពោរពេញដោយសុភមង្គលដដែល៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង