×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

ប្រើទូរសព្ទច្រើននៅពេលយប់ អាចប៉ះពាល់ដល់គុណភាពដំណេក

ទូរសព្ទជាផ្នែកមួយដ៏សំខាន់ក្នុងជីវិតប្រចាំថ្ងៃនាពេលបច្ចុប្បន្ននេះ គឺជួយសម្រួលកិច្ចការងារជាច្រើនសម្រាប់យើង។ ប៉ុន្តែទន្ទឹមនឹងគុណសម្បត្តិ ទូរសព្ទក៏មានគុណវិបត្តិច្រើនដូចគ្នា ពិសេសបើយើងប្រើប្រាស់វាច្រើននៅពេលយប់ នឹងធ្វើឱ្យគុណភាពដំណេកយើង កាន់តែចុះខ្សោយ។ ចង់ដឹងថា ចុះខ្សោយយ៉ាងម៉េចខ្លះ អត្ថបទខាងក្រោមនេះនឹងបញ្ជាក់ប្រាប់។

១- ធ្វើឱ្យយើងមិនងាយងងុយគេង
ការសិក្សាទៅលើអ្នកចូលរួមដែលនិយមលើការអានបែបអេឡិចត្រូនិកមុនពេលចូលគេង (ដែលឧបករណ៍ទាំងនេះ មានបញ្ចេញបន្លឺពណ៌ខៀវ ដូចគ្នាទៅនឹងអេក្រង់ទូរសព្ទ ថេបផ្លេត) គឺពន្យារពេលងងុយគេងរបស់យើងប្រមាណជាង ១០នាទី បើធៀបទៅនឹងគ្នាយើងដែលអានសៀវភៅធម្មតា។ នៅពេលយើងព្យាយាមមិនមើលទូរសព្ទ ទូរទស្សន៍មុនចូលគេ យើងនឹងសង្កេតឃើញថា មានអារម្មណ៍ងងុយគេង និងការគេងលក់មានសភាពល្អឡើងវិញ។

២- ប៉ះពាល់មុខងារ REM នៃការគេង
មុខងារ REM នៃដំណេក គឺជាដំណាក់កាលនៃការគេងរបស់យើង ដែលរាងកាយ និងខួរក្បាលត្រូវការបង្កើនថាមពលឡើងវិញ។ មុខងារនេះ គឺជួយឱ្យការចងចាំយើងបានល្អ មានទំនាក់ទំនងជាមួយនឹងភាពច្នៃប្រឌិត ងាយដោះស្រាយបញ្ហាចំពោះមុខ។ បើសិនជាមុខងារនេះដំណើរការមិនបានល្អ អាចនឹងធ្វើឱ្យយើងងីងើនៅព្រឹកបន្ទាប់ និងពិបាកផ្ចង់អារម្មណ៍។

៣- ធ្វើឱ្យងាយភ្ញាក់ពីដំណេក
ដេកអានអ្វីមួយលើទូរសព្ទពេលយប់ ធ្វើឱ្យយើងធូរស្រាលអារម្មណ៍មិនអ៊ីចឹង? ទស្សនៈនេះខុសទាំងស្រុង ដោយអ្នកស្រាវជ្រាវលើកឡើងថា ធ្វើបែបនេះ យើងនឹងមានអារម្មណ៍ប្រុងប្រយ័ត្នខ្ពស់ទៅវិញ ធ្វើឱ្យយើងងាយក្រោកពីដំណេក គេងបានតិច ហើយក៏អាចនាំឱ្យពន្យារពេលចូលគេងកាន់តែយូរ។
យើងប្រហែលជាមានអារម្មណ៍ល្អខ្លាំងនៅពេលអានសៀវភៅ អានយូរទៅទន់ភ្នែក និងបិទភ្លើងគេងលក់មិនខាន ប៉ុន្តបើមើលទូរសព្ទពេលយប់វិញ វានឹងធ្វើឱ្យកាន់តែក្រគេង ឆាប់ភ្ញាក់ ឬបង្ខំខ្លួនឱ្យភ្ញាក់ដើម្បីមើលបន្ត ទាំងពេលក្រោកមានអារម្មណ៍អស់កម្លាំងខ្លាំងក៏ដោយ។

៤- មានអារម្មណ៍ល្វើយខ្លាំង និងមិនសូវស្វាហាប់ពេលក្រោក
យោងទៅការសិក្សារបស់សាកលវិទ្យាល័យ Harvard អានលើអេក្រង់ទូរសព្ទ ឬថេបផ្លេតមុនចូលគេង នឹងធ្វើឱ្យយើងកាន់តែមានអារម្មណ៍ងីងើ ហើយងងុយគេងខ្លាំងពេលក្រោកនៅពេលព្រឹក។ គ្នាយើងដែលអាចអ្វីមួយលើអេក្រង់ទូរសព្ទរយៈពេលយូរ នឹងធ្វើឱ្យគេងកាន់តែយូរនៅពេលព្រឹកដែរ៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង