×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Drogba និង Alan Shearer លើកទឹកចិត្ត Lukaka ក្រោយខកខានឱកាសរកគ្រាប់ឱ្យបែលហ្ស៊ិក

Romelu Lukaku បានបង្ហាញអារម្មណ៍សោកសៅនៅកៅអីបម្រុងរបស់បែលហ្ស៊ិក បន្ទាប់ពី រូបគេបាន ខកខានឱកាសរកគ្រាប់ 3 ដង នៅពេលដែលបែលហ្ស៊ិកត្រូវការគ្រាប់បាល់ជាចាំបាច់ នៅក្នុងការប្រកួតទល់នឹងក្រូអាត ក្នុងពូល F ។

បែលហ្ស៊ិក ត្រូវការយកឈ្នះក្រូអាតដើម្បីឈានទៅវគ្គ 16 ក្រុមចុងក្រោយនៅព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ប៉ុន្តែក្រុមទាំងពីរបានបញ្ចប់នៅក្នុងលទ្ធផលស្មើគ្នាដោយគ្មានគ្រាប់បាល់ ទោះបីជា Lukaku មានឱកាសមាសក្នុងការបញ្ជូនក្រុមរបស់លោក Roberto Martinez ឱ្យទៅវគ្គបន្តក៏ដោយ។

បន្ទាប់ពីការផ្លុំកញ្ចែចុងក្រោយ Lukaku បានដាល់បំបែកកញ្ចក់កន្លែងអង្គុយបម្រុង និងត្រូវបានលួងលោមដោយគ្រូបង្វឹករបស់បែលហ្ស៊ិក រួមទាំង Thierry Henry ផងដែរ។ ខ្សែប្រយុទ្ធ Inter Milan ដែលខ្ចីជើងពី Chelsea បានយំ ពេលដើរចូលទៅបន្ទប់ផ្លាស់សម្លៀកបំពាក់។

បន្ទាប់ពីមានការស្ដីបន្ទោសជាច្រើនទៅលើ Lukaku អតីតខ្សែប្រយុទ្ធ Chelsea និង Newcastle United បានលើកឡើងថា ពួកគេមិនអាចបន្ទោសទៅលើ Lukaku ទាំងស្រុងទេ ដោយសារនេះគឺជាការបង្ហាញខ្លួនជាលើកទីពីររបស់គេប៉ុណ្ណោះ ក្រោយត្រឡប់ពីរបួសអស់រយៈពេលពីរខែ។

លោក Didier Drogba បាននិយាយថា៖ “គាត់ខកចិត្តដោយសារគាត់មិនអាចរកគ្រាប់បាល់ ប៉ុន្តែវាបណ្ដាលមកពីស្មារតីរបស់ក្រុមទាំងមូលផងដែរ។ មានការលើកឡើងពីការទាស់ទែងគ្នាការក្នុងក្រុមនេះ។ នេះជាអ្វីដែលគាត់ខកចិត្តជាងខកខានឱកាសទាត់បញ្ចូលទីទៅទៀត។”

Alan Shearer បានបន្ថែមថា៖ “គាត់មិនទាន់ត្រៀមខ្លួនរួចរាល់ទេ”។ “ដោយសារគាត់មិនបានចូលលេងគ្រប់គ្រាន់ ទើបពួកគេត្រូវឈឺចាប់បែបនេះ”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង