×

ថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិព្រឹកថ្ងៃដំបូង បេក្ខជនមួយចំនួនមានអាការមិនស្រួលខ្លួន ដោយខ្លះត្រូវបញ្ជូនទៅមន្ទីរពេទ្យ

សង្គម៖ យោងតាមផេករបស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា នៅថ្ងៃទី១នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅព្រឹកនេះ មានបេក្ខជនមួយចំនួន មកពីខេត្តឧត្តរមានជ័យ បាត់ដំបង កំពង់ស្ពឺ ត្បូងឃ្មុំ និងមណ្ឌលគិរី បានមានបញ្ហាសុខភាពពេលកំពុងដំណើរសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី ០៥ ខែធ្នូ ២០២២។

ក្នុងនោះបេក្ខជនមួយចំនួន បានបន្តការប្រឡងឡើងវិញក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការធូរស្រាល និងបេក្ខជនខ្លះទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ គួរបញ្ជាក់ដែរថា ក្រសួងអប់រំ យុវជន និងកីឡា បានជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រឡង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង