×

មិនត្រឹមតែកក្រើកតែក្នុងប្រទេសតែ Nine និង Baifern បានធ្វើឱ្យអ្នកគាំទ្រនៅក្រៅប្រទេសរំភើបចង់ហោះពីទំនាក់ទំនងជា Friendzone ត្រូវបានបញ្ចប់

ថៃ៖ តារាសម្តែងដែលអ្នកគាំទ្របានផ្គូរផ្គងអស់រាប់ឆ្នាំ Baifern និង Nine Naphat កំពុងធ្វើឱ្យមហាជនរំភើបចង់ហោះបន្ទាប់ពី Nine បានសារភាពក្នុងបទសម្ភាសន៍មួយជាសាធារណៈថា រយៈពេល៥ឆ្នាំរាប់អានគ្នាជាមិត្តភក្តិ លោកមិនដឹងខ្លួនឡើយថាបានធ្លាក់ក្នុងអន្លង់ស្នេហ៍ Baifern ពីពេលណាមក ហើលោកក៏មិនហ៊ានសារភាពប្រាប់នាងដែរ ដោយសារតែមានការជំរុញពីពិធីការ Num Kanchai ទើបធ្វើឱ្យលោកក្លាហានសារភាពប្រាប់អ្នកសារព័ត៌មានបែបនេះ។

យ៉ាងណាមិញ ចម្លើយរបស់ Baifern មិនបានធ្វើឱ្យ Nine ខកបំណងឡើយ ដោយនាងងក់ក្បាលជាចម្លើយព្រមបើកបេះដូងទទួលយក Nine ប៉ុន្តែនេះគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ មិនទាន់មានន័យថាអ្នកទាំង២ក្លាយជាគូស្នេហ៍នឹងគ្នាជាផ្លូវការឡើយ។

គួរបញ្ជាក់ដែរថា ទំនាក់ទំនងពី Friendzone អភិវឌ្ឍន៍ឡើងដល់កម្រិតកំពុងសិក្សាពីគ្នា បានធ្វើឱ្យអ្នកគាំទ្រមិនត្រឹមតែក្នុងប្រទេសប៉ុណ្ណោះទេ សូម្បីអ្នកគាំទ្រតាមបណ្តាប្រទេសឯទៀតនាំគ្នារំភើបស្ទើរហោះនៅពេលខំផ្គូរផ្គងអស់រាប់ឆ្នាំ ទីបំផុតចេញផ្លែផ្កាបែបនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង