×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ទ័ពសាមូរ៉ៃជប៉ុនអាចនឹងប្រើយុទ្ធសាស្ត្រចាស់ដើម្បីបំបាក់ក្រូអាតនៅវគ្គ16ក្រុមWorld Cupយប់នេះ

ជប៉ុន មានបំណងបង្កការភ្ញាក់ផ្អើលសាជាថ្មីនៅក្នុងព្រឹត្តិការណ៍ FIFA World Cup Qatar 2022 នៅពេលដែលក្រុមសាមូរ៉ៃ នឹងបញ្ចេញទ័ពដើម្បីប្រយុទ្ធជាមួយក្រុមក្រូអាត ក្នុងការប្រកួតវគ្គ 16 ក្រុមចុងក្រោយ នៅកីឡដ្ឋាន Al Janoub ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC ចាប់ពីម៉ោង 9:30 នាទីយប់នេះតទៅ។

ក្នុងពូល E ជាមួយអេស្ប៉ាញ អាល្លឺម៉ង់ និងកូស្តារីកា, ក្រុមជប៉ុនរបស់លោក Hajime Moriyasu បានបញ្ចប់នៅចំណាត់ថ្នាក់លេខ 1 ដោយមាន 6 ពិន្ទុ ដោយបានយកឈ្នះអេស្ប៉ាញនៅប្រកួតចុងក្រោយដ៏គួរឱ្យភ្ញាក់ផ្អើល ដើម្បីទម្លាក់ក្រុមអាល្លឺម៉ង់ចេញពីការប្រកួត។

ក្រោយយកឈ្នះលើអាល្លឺម៉ង់ដែលជាក្រុមជើងឯកឆ្នាំ 2014 និងអេស្ប៉ាញដែលជាម្ចាស់ពានរង្វាន់ World Cup ឆ្នាំ 2010 ជប៉ុននឹងធ្វើការព្យាយាមជាលើកទី 3 ក្នុងការយកឈ្នះក្រុមជើងឯករងឆ្នាំ 2018 ក្រូអាត ដើម្បីបង្ហាញខ្លួនក្នុងវគ្គ 8 ចុងក្រោយ World Cup ជាលើកដំបូងរបស់ពួកគេ។

ជប៉ុន និងក្រូអាត បានជួបគ្នាក្នុងពូល H នៃព្រឹត្តិការណ៍ World Cup ឆ្នាំ 1998 ដែលក្រូអាតបានទទួលជ័យជម្នះ 1-0 លើជប៉ុន។ ក្រុមទាំងពីរ បានជួបគ្នាជាថ្មីនៅឆ្នាំ 2006 ដោយបញ្ចប់ទៅក្នុងលទ្ធផលស្មើគ្នាដោយគ្មានគ្រាប់បាល់។

ការជួបគ្នាមួយលើកផ្សេងទៀត រវាងក្រុមទាំងពីរបានកើតឡើងនៅក្នុងការប្រកួតមួយ ក្នុងខែមិថុនា ឆ្នាំ 1997 នៅពេលដែលក្រុមជប៉ុន ដណ្តើមបានជ័យជម្នះ 4-3 លើក្រូអាត ក្នុងពានរង្វាន់ Kirin Japan Cup ក្នុងទីក្រុងតូក្យូ។

សូមជម្រាបថា ក្នុងជ័យជម្នះទៅលើអាល្លឺម៉ង់និងអេស្ប៉ាញ ជប៉ុនមានភាគរយគ្រប់គ្រងបាល់តែ 18% និង 26% ប៉ុណ្ណោះក្នុងការប្រកួតទាំងពីរ។ ដូច្នេះជប៉ុន បានប្រើប្រាស់យុទ្ធសាស្ត្រនៃការវាយបកលឿនៗ ដែលទទួលបានប្រសិទ្ធភាពបំផុតនៅពេលជួបជាមួយក្រុមខ្លាំងជាងខ្លួន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង