×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

បារាំងប៉ះអង់គ្លេសនៅវគ្គ8ក្រុមចុងក្រោយ ផ្សាយបន្តផ្ទាល់នៅ CTN, MyTV និង CNC តែមួយគត់ថ្ងៃទី10ឈានចូល 11ធ្នូ

ការប្រកួតដ៏ជក់ចិត្តកាលពីយប់មិញ ចំនួន 2 គូ នៅវគ្គ 16 ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 រវាងបារាំង ជាមួយប៉ូឡូញ ព្រមទាំងការប្រកួតរវាង អង់គ្លេស ជាមួយ សេណេហ្កាល់ បានបញ្ចប់ ដោយយើងបានបន្តរកឃើញក្រុមពីរបន្ថែមទៀត ដែលបានឈានទៅវគ្គ 8 ក្រុមចុងក្រោយ។

បារាំង បានយកឈ្នះលើប៉ូឡូញ ក្នុងលទ្ធផល 3-1 ខណៈ អង់គ្លេស ទទួលជ័យជម្នះលើសេណេហ្គាល់ ក្នុងលទ្ធផល 3-0 ។ ដូច្នេះក្រុមទាំងពីរ នឹងត្រូវជួបគ្នានៅវគ្គ 8 ក្រុមចុងក្រោយ។

ការប្រកួតរវាងអង់គ្លេស ជាមួយបារាំង នឹងធ្វើឡើងនៅថ្ងៃសុក្រ ទី 10 ឈានចូលថ្ងៃទី 11 ខែធ្នូ ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC តែមួយគត់ ចាប់ពីម៉ោង 1:30 នាទីយប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង