×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

កូរ៉េខាងត្បូងចង់ឆ្លងផុតវគ្គ16ក្រុមចុងក្រោយជាលើកដំបូងក្នុងរយៈពេល20ឆ្នាំពេលប៉ះប្រេស៊ីល

កូរ៉េខាងត្បូង នឹងត្រូវប្រកួតតទល់នឹងក្រុមជើងឯក5 សម័យកាលប្រេស៊ីល នៅក្នុងវគ្គ 16 ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 នៅកីឡដ្ឋាន 974 ក្នុងគោលបំណងតែមួយគត់គឺការឆ្លងទៅកាន់វគ្គបន្ទាប់ ដែលពួកគេបានខកខានអស់រយៈពេល 20 ឆ្នាំមកហើយ។

ក្រុមរបស់អ្នកចាត់ការ Paulo Bento បានយកឈ្នះទៅលើព័រទុយហ្គាល់ ក្នុងការប្រកួតចុងក្រោយនៅពូល H របស់ពួកគេ ដើម្បីបញ្ចប់នៅចំណាត់ថ្នាក់លេខ2 ពីលើអ៊ុយរុយហ្គាល់ តាមរយៈចំនួនគ្រាប់បាល់។ កូរ៉េខាងត្បូង មិនធ្លាប់ឆ្លងផុតវគ្គ 16 ក្រុមចុងក្រោយទេ ចាប់តាំងពីឆ្នាំ 2002 មក។

សម្រាប់ប្រេស៊ីល ការបរាជ័យក្រោមថ្វីជើងរបស់កាម៉េរូនកាលពីប្រកួតចុងក្រោយ ក្នុងពូល G បានបញ្ចប់កំណត់ត្រាឈ្នះ 9 ប្រកួតជាប់ៗគ្នារបស់ក្រុមសាំបាផងដែរ។ ទោះជាយ៉ាងណា ការទទួលបានជ័យជម្នះលើស៊ែប និងស្វីស ហាក់មិនបានបង្ហាញពីការគំរាមកំហែងដ៏គួរឱ្យព្រឺព្រួចរបស់ប្រយុទ្ធនៃក្រុមប្រេស៊ីល ដូចជាក្រុមខ្លាំងដទៃទៀតឡើយ។ ជាក់ស្ដែង ក្រុមជើងឯក 5 សម័យ មិនបានស៊ុតបញ្ចូលទីទៅលើគូប្រកួតឡើយនៅក្នុងវគ្គទីមួយ កាលពីប្រកួតកន្លងទៅ។

ប្រេស៊ីល បានឆ្លងទៅដល់វគ្គចាញ់ធ្លាក់ World Cup ជាលើកទី 9 ជាប់ៗគ្នា ហើយគ្មានក្រុមណាអាចទម្លាក់ពួកគេបានឡើយនៅវគ្គ 16 ក្រុមចុងក្រោយ ក្នុងរយៈពេល 32 ឆ្នាំកន្លងទៅ។

សូមជម្រាបថា ការប្រកួតរវាងកូរ៉េខាងត្បូង ជាមួយប្រេស៊ីល នឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC តែមួយកត់ ចាប់ពីម៉ោង 1:30 នាទីរំលងអធ្រាត្រយប់នេះតទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង