×

Aum Patchrapa សម្រេចរកមេធាវីប្តឹងក្រុមហ៊ុនល្បីមួយដែលនៅតែប្រើប្រាស់រូបនាងនៅលើផលិតផលបើទោះជាផុតកុងត្រានឹងគ្នាក៏ដោយ

ថៃ៖ តារាសម្តែងដ៏មានឥទ្ធិពល Aum Patchrapa អមដំណើរដោយអ្នកគ្រប់គ្រងរបស់នាងទៅជួបមេធាវីដើម្បីពិភាក្សាប្តឹងក្រុមហ៊ុនមួយដែលនាងធ្លាប់សហការការងារជាមួយនៅតែប្រើប្រាស់រូបភាពរបស់នាងលើផលិតផលរបស់ពួកគេ បើទោះជាកុងត្រាបានបញ្ចប់ទៅអស់រយៈពេល ១ឆ្នាំហើយក៏ដោយ។

ទាក់ទងនឹងបញ្ហានេះ Aum បានឱ្យដឹងថា នាង និងភាគីម្ខាងទៀតនៅតែទាក់ទងគ្នាដើម្បីចចារបញ្ហាដែលធ្វើឱ្យខូចប្រយោជន៍នាង ប៉ុន្តែគិតមកទល់ពេលនេះមានរយៈពេល ១ឆ្នាំហើយ ដូចនេះទើបនាងសម្រេចចិត្តរកមេធាវីប្តឹងដើម្បីទាមទារប្រាក់ដែលបានខាតបង់ទាំងប៉ុន្មានមកវិញឱ្យបានរហ័សបំផុតតាមតែអាចធ្វើបាន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង