អង់គ្លេស៖ លំដាប់ Jennie Kim សមាជិកមួយរូបក្នុងក្រុម BLACKPINK គឺមានអ្នកគាំទ្រជុំវិញពិភពលោកជាហេតុធ្វើឱ្យរាល់ពេលទៅដល់ទីកន្លែងណាមួយម្តងៗតែងមានអ្នកគាំទ្ររង់ចាំទទួលដំណើរតាំងពីព្រលានយន្តហោះតែម្តង។
ប៉ុន្តែសម្រាប់អារម្មណ៍ Jennie ក្នុងដំណើរទៅកាន់ទីក្រុងឡុងដ៏លើកនេះ តារាស្រីដ៏មានប្រជាប្រិយភាពរូបនេះហាក់បង្ហាញអារម្មណ៍ភ័យខ្លាចខុសធម្មតានៅពេលដែលឃើញអ្នកគាំទ្ររត់មកជិតដើម្បីបានថតរូប។ កាយវិការភ័យខ្លាចរហូតខ្ញាំដៃខ្លួនឡើងជាប់ និងទឹកមុខពោរពេញដោយអារម្មណ៍ស្លន់ស្លោររបស់ Jennie កំពុងធ្វើឱ្យអ្នកគាំទ្រជាច្រើនកើតក្តីបារម្ភជាខ្លាំង។
បើទោះជាអ្នកការពារបានការពារយ៉ាងដិតដល់យ៉ាងណាក៏ដោយ តែក្នុងនោះក៏មានមតិមួយចំនួនបានលើកឡើងថា គួរមានអ្នកការពារ Jennie យ៉ាងហោចណាស់ ១០នាក់ដែរដើម្បីការពារនាងឱ្យប្រាកដថាមានសុវត្ថិភាពពីបញ្ហាដែលអាចកើតឡើងជាយថាហេតុ៕