
ទស្សនិកជនរបស់ស្ថានីយទូរទស្សន៍ ក៏ដូចជាផេកផ្លូវការរបស់ CTN នឹងបានទស្សនាការលេងល្បែងកម្សាន្តដើម្បីឈ្នះរង្វាន់នៅក្នុងកម្មវិធី “Anchor សំណើចតាមភូមិ” ដែលនៅក្នុងសប្ដាហ៍នេះ ធានាថាប្លែកមិនធ្លាប់មានពីមុនមកឡើយ។

នៅផ្ទៃមុខរបស់អ្នកចូលរួមលេងកម្សាន្តម្នាក់ៗឡើងសសំព្រុស អមជាមួយស្នាមញញឹមនៅពេលដែលពួកគាត់បានខិតខំព្យាយាមយ៉ាងខ្លាំងដើម្បីដណ្ដើមយកជ័យជម្នះ និងក្លាយជាម្ចាស់រង្វាន់ជាច្រើនពីកម្មវិធី “Anchor សំណើចតាមភូមិ” ដែលផ្ដល់ជូនដោយពិធីករ និងពិធីការិនីដ៏ឆ្នើមរបស់យើងពោលគឺ លោក ដួង សុខគា និងកញ្ញា ព្រះកាយចន្ទ។
បន្ថែមពីនេះ ប្រិយមិត្តទស្សនិកជន នឹងបានទស្សនានិងស្ដាប់ការបកស្រាយបទចម្រៀងដ៏ពីរោះរណ្ដំពីសំណាក់តារាចម្រៀងប្រកបដោយទឹកដមក្រអួនក្រអៅ ព្រមទាំងបានផ្ទុះសំណើចជាមួយក្រុមកំប្លែង CBS ដែលនឹងឡើងមកផ្ដល់នូវចំណីចក្ខុមិនអាចបំភ្លេចបានពីកម្មវិធី “Anchor សំណើចតាមភូមិ” របស់យើង។

នៅថ្ងៃសៅរ៍ ទី ១០ ខែធ្នូនេះ ក្រុមការងារ “Anchor សំណើចតាមភូមិ” នឹងផ្ដិតយកផ្ទាំងទស្សនីយភាពដ៏សប្បាយរីករាយទាំងនេះចេញពីភូមិប្រសូត្រពីរ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ដូច្នេះបងប្អូនកុំភ្លេចរង់ចាំទស្សនាកម្មវិធី “Anchor សំណើចតាមភូមិ” នៅលើកញ្ចក់ទូរទស្សន៍ និងផេកផ្លូវការរបស់ CTN តែមួយគត់ ចាប់ពីម៉ោង ៩ យប់តទៅ។
កម្មវិធីនេះ នាំមកជូនផ្តាច់មុខដោយ ស្រាបៀរ អាន់ឆ័រ។ ស្រាបៀរ អាន់ឆ័រ មានរសជាតិស្រាលស្រទន់ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៣៣ ក្នុងប្រទេសសិង្ហបុរី ហើយស្រាបៀរ អាន់ឆ័រ គឺជាស្រាបៀរដែលទទួលបានពានរង្វាន់គុណភាពផលិតល្អឥតខ្ចោះរួមជាមួយនឹងបទពិសោធន៍ជាង៨៩ឆ្នាំ។ ស្រាបៀរ អាន់ឆ័រ ផលិតឡើងសម្រាប់ពេលវេលាជួបជុំរីករាយ៕



