ថៃ៖ បុរសម្នាក់បានទៅហាងសាក់មួយកន្លែងក្នុងប្រទេសដើម្បីឱ្យអ្នកជំនាញប្តូរទម្រង់ចិញ្ចើមខ្លួនឱ្យមានភាពខុសប្លែកពីគេ។ យ៉ាងណាមិញ មុនចាប់ផ្តើមសាក់អ្នកជំនាញបានដាក់ពណ៌សាកល្បងឱ្យអតិថិជនមើលជាគំរូដើម្បីកែសម្រួលមុនពេលចាប់ផ្តើមសាក់ និងបានបញ្ជាក់ថាប្រសិនជាចង់បានបែបនោះពិតមែន ច្បាស់ណាស់នឹងមើលទៅដូចតុក្កតា ឈីងចាំង មិនខាន។
ប៉ុន្តែចុងក្រោយបែរបុរសរូបនោះប្រាប់ថាលោកពេញចិត្តការរចនាមួយនេះ។ ប្រាកដណាស់ដែលនៅពេលអតិថិជនពេញចិត្តហើយ អ្នកជំនាញបានចាប់ផ្តើមសាក់ទៅតាមបំណងដែលភ្ញៀវចង់បាន មិនត្រឹមតែប៉ុណ្ណោះនៅពេលខាងហាងសុំការអនុញ្ញាតិចែករំលែកចូលក្នុងបណ្តាញសង្គម បុរសរូបនោះថែមទាំងបានប្រាប់ច្បាស់ៗបែបនេះថា “បាទ! ផុសវីដេអូនោះចុះ ព្រោះខ្ញុំចង់ល្បី”៕