×

ជាតារាលំដាប់កំពូលពិតមែនតែ Yang Mi ធ្លាប់ត្រូវអ្នកដឹកនាំរឿងដកចេញពីការសម្តែងដោយមិនពិចារណាច្រើនដោយសារទម្លាប់អាក្រក់មួយនេះ

ចិន៖ អ្នកណាក៏ដឹងថាតារាសម្តែង Yang Mi គឺជាតារាស្រីមួយរូបដែលងប់ងល់នឹងការងារខ្លាំងរហូតហ៊ានទទួលថត ៥រឿងក្នុងពេលតែមួយ។ ដោយសារកាលវិភាគមមាញឹកមិនអាចគ្រប់គ្រងបាន ធ្វើឱ្យតារាស្រីលំដាប់កំពូលរូបនេះតែងទៅថតយឺតពេលជាញឹកញាប់ និងពេលខ្លះអវត្តមានក៏មាន។

បញ្ហាមួយនេះបានកើតឡើងច្រើនដងជាហេតុបណ្តាលឱ្យខាតពេលវេលាក្រុមការងារម្តងហើយម្តងទៀតទើបអ្នកដឹកនាំរឿងសម្រេចប្តូរតួថ្មីជំនួស Yang Mi ដោយកំហឹង។ ទោះបីជាខំឱបលំទោនសូមទោសក្រុមការងារយ៉ាងណាក៏ដោយ ក៏ឱកាសការងារជាច្រើនត្រូវបានដកហូតចេញពីតារាស្រីរូបនេះដោយមិនស្ទាក់ស្ទើរ ហើយនាងថែមទាំងទទួលបានពាក្យបន្ទោសថាជាតារាធ្វើការគ្មានវិជ្ជាជីវៈ ក្រុមការងារមិនត្រូវការប្រភេទមនុស្សដូចនាងមកធ្វើការជាមួយឡើយ។

បើទោះជាមានកេរ្តិ៍ឈ្មោះល្បីល្បាញដល់កម្រិតណាក៏ដោយ ប៉ុន្តែ Yang Mi ធ្លាប់ត្រូវបានដកចេញពីការសម្តែង ២ដងក្នុងចន្លោះ ២០១១-២០១២ ដោយសារមិនគោរពពេលវេលា ហើយទម្លាប់មួយនេះនៅតែមានរហូតមកដល់ពេលនេះដែលរូបភាពមួយរបស់ Yang Mi ឱនសូមទោសក្រុមការងារត្រូវបានចែកចាយនៅលើបណ្តាញសង្គមផងដែរ។

ភាពងប់ងល់នឹងការងាររបស់ Yang Mi ត្រូវបានមហាជនដាក់រហស្សនាមឱ្យនាងថាជាតារាស្រីដែលយកជីវិតទៅប្រថុយ។ គួរបញ្ជាក់ដែរថា ចំណងអាពាហ៍ពិពាហ៍ដែលបានបញ្ចប់ទៅជាមួយ Hawick ក៏ដោយសារ Yang Mi រវល់តែជាមួយការងារមិនខ្វាយខ្វល់ជាមួយគ្រួសារ រហូតឈានដល់តំណាក់កាលមួយលែងមានសុភមង្គល ទើបបណ្តាលឱ្យតារាប្រុសស្រីទាំង២សម្រេចចិត្តលែងលះគ្នាជាផ្លូវការ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង