
សង្គម៖ យោងតាមហ្វេសបុកផេកឈ្មោះ PaPa Chet បានចែករំលែកវីដេអូយុវជនមួយរូបដើរយួរថង់ខោអាវមួយកញ្ចប់ទាំងយប់តែលតោល ដោយតាមរយៈការសួរនាំមួយចំនួនទើបបានដឹងថា យុវជនរូបនោះឈ្មោះ ឌិន អាយុ ២០ឆ្នាំ មកពីកោះស្លា ជាកម្មករសំណង់ទទួលបានប្រាក់ខែ ១៥០ដុល្លារក្នុងមួយខែតែត្រូវបានមេការសំណង់បោកប្រាស់មិនបើកប្រាក់ខែឱ្យក្រោយធ្វើការបាន ២ខែ។

ដោយសារគ្មានប្រាក់ក្នុងខ្លួន ទើបបណ្តាលឱ្យយុវជនរូបនេះដាច់បាយ ៤ថ្ងៃហើយ។ អ្វីដែលកាន់តែធ្វើឱ្យមហាជនអ្នកនិយមលេងបណ្តាញសង្គមកាន់តែខ្លោចចិត្តជាងនេះទៅទៀតនោះគឺ យុវជនរូបនេះនិយាយមិនច្បាស់ឡើយ នៅពេលសួរនាំទើបដឹងសាច់រឿងថារូបគេត្រូវបានម្តាយកាត់អណ្តាតកាលនៅតូចក្រោយឈ្លោះគ្នាជាមួយឪពុករបស់ខ្លួន។
វីដេអូមួយនេះកំពុងធ្វើឱ្យគ្រប់គ្នាខ្លោចចិត្តជាខ្លាំង យ៉ាងណាមិញក៏មានសប្បុរសជនមួយចំនួនបាននាំគ្នាឧបត្ថម្ភប្រាក់តាមលទ្ធភាពសម្រាប់ ឌិន ចិញ្ចឹមជីវភាព។ ទោះជាយ៉ាងណាមតិមួយចំនួនក៏សង្ឃឹមថា ឌិន នឹងអាចទទួលបានការងារសមរម្យមួយដែលអាចចិញ្ចឹមជីវភាពនាពេលអនាគតផងដែរ៕


(ទស្សនាវីដេអូ)