
កម្សាន្ត៖ Rose គឺជាតារាស្រីល្បីថាមិនធ្លាប់មានស្នេហាម្តងឡើយ ប៉ុន្តែមកដល់ពេលនេះកំពុងផ្ទុះពាក្យចចាមអារ៉ាមថា នាងកំពុងមានទំនាក់ទំនងជាមួយនឹង Jeremy Erlich ដោយឃើញអ្នកទាំង២បានចូលរួមកម្មវិធីប្រគំតន្ត្រី Dua Lipa ជាមួយគ្នាថែមទាំងស្នាក់នៅសណ្ឋាគារតែមួយផងដែរ។

មតិមួយចំនួនជឿថា អ្នកទាំង២ពិតជាកំពុងមានទំនាក់ទំនងស្នេហានឹងគ្នាពិតមែន ខណៈមតិមួយចំនួនទៀតបានលើកឡើងថា Jeremy Erlich មិនត្រឹមតែមានស្និទ្ធស្នាលជាមួយសមាជិក BLACKPINK ប៉ុណ្ណោះទេ ប៉ុន្តែលោកក៏ជិតស្និទ្ធជាមួយនឹងតារាចម្រៀងឯទៀតជាច្រើនផងដែរ។
គួរបញ្ជាក់ដែរថា ទោះបីជាពាក្យចចាមអារ៉ាមកំពុងត្រូវបានគ្រប់គ្នាខ្សឹបខ្សាវយ៉ាងណាក៏ដោយ ប៉ុន្តែក្រលេកទៅមើលសកម្មភាពរបស់អ្នកទាំង ២មិនឃើញមានប្រតិកម្ម ឬបកស្រាយអ្វីនៅឡើយ៕



