×

Baifern បង្ហាញអារម្មណ៍ខ្លួននៅពេលត្រូវអ្នកចាត់ការ Wanjeab Thanarat ចាប់បោចសក់ពីក្រោយ

ថៃ៖ វីដេអូអ្នកចាត់ការ Wanjeab Thanarat ចាប់បោចសក់តារាស្រី Baifern ពីក្រោយនៅតែជាប្រធានបទមួយដែលធ្វើឱ្យគ្រប់គ្នានៅតែមិនអស់ចិត្តចំពោះទង្វើអសីលធម៌របស់អ្នកចាត់ការរូបនេះរហូតធ្វើឱ្យអ្នកគាំទ្រនៅក្រៅប្រទេសរបស់តារាស្រីរូបនេះមានប្រតិកម្មជាខ្លាំង និងបានចោទជាសំនួរថា “តើទង្វើបែបនេះជារឿងធម្មតានៅប្រទេសថៃ”?

ទាក់ទងនឹងបញ្ហានេះ Baifern បានឆ្លៀតពេលបញ្ជាក់ដើម្បីឱ្យអស់ចំងល់ថា គ្មានបញ្ហាអ្វីចោទឡើយ ព្រោះនាង និងអ្នកចាត់ការ Wan ក៏ស្និទ្ធស្នាលជាមួយគ្នាស្រាប់ហើយ ម្យ៉ាងទៀតគាត់ក៏បានខលសូមទោសរួចហើយដែរ ពេលនោះក្រោយពីលេងសើចរួចពួកយើងក៏ធ្វើបទសម្ភាសន៍ជាមួយគ្នាធម្មតា។

គួរបញ្ជាក់ថា នៅពេលសារព័ត៌មានសួរថា តើនាង និងមិត្តភក្តិធ្លាប់លេងបែបនេះពីមុនមកទេ? Baifern បានបញ្ជាក់ថា “ចា៎ធ្លាប់! ប៉ុន្តែពេលខ្លះមិនមែនដោយចេតនាឡើយ។ នៅពេលត្រូវបានសួរបញ្ជាក់ទៀតថា តើនាងខឹងទេ? មិនបង្អង់យូរតារាស្រីវ័យ ៣០ឆ្នាំរូបនេះបានឆ្លើយយ៉ាងច្បាស់ៗថា នាងមិនដែលខឹងនឹងអ្នកចាត់ការ Wan ឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង