×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

FIFA ពិន័យក្រូអាតទាក់ទងនឹងការប្រើប្រាស់សម្ដីរើសអើងរបស់អ្នកគាំទ្ររបស់ខ្លួន

គណៈកម្មាធិការវិន័យរបស់ FIFA កាលពីថ្ងៃពុធ បានពិន័យសហព័ន្ធកីឡាបាល់ទាត់ក្រូអាត សម្រាប់ឧប្បត្តិហេតុដែលពាក់ព័ន្ធនឹងការរើសអើងជនជាតិភាគតិចនៅ World Cup ។

FIFA បានផាកពិន័យក្រូអាតចំនួន 50,580 អឺរ៉ូ បន្ទាប់ពីអ្នកគាំទ្ររបស់ក្រូអាត បានប្រើប្រាស់ពាក្យសម្ដី និងជេរប្រមាថអ្នកចាំទីសញ្ជាតិកាណាដា Milan Borjan ដែលមានគ្រួសារជាជនជាតិស៊ែប។

FIFA បានចាត់ទុកសកម្មភាពរបស់អ្នកគាំទ្រក្រូអាតជា៖ “ការប្រើពាក្យ និងវត្ថុដើម្បីបញ្ជូនសារមិនសមរម្យសម្រាប់ព្រឹត្តិការណ៍កីឡា”។

Borjan របស់កាណាដា បានកើតនៅក្នុងតំបន់មួយនៃប្រទេសក្រូអាត ដែលមានជនជាតិស៊ែប ជាជនជាតិភាគតិចរស់នៅ។ គ្រួសាររបស់គាត់ និងជនជាតិស៊ែប បានចាកចេញពីស្រុកកំណើត កាលពីឆ្នាំ 1995 ដោយសារសង្គ្រាម ដោយធ្វើដំណើរតាមរយៈត្រាក់ទ័រ។

អំឡុងពេលដែលកាណាដាចាញ់ក្រូអាត 4-1 នៅក្នុងព្រឹត្តិការណ៍ FIFA World Cup Qatar 2022 បដាមួយបានសរសេរថា “Borjan is an Ustasha” ដែលបានសំដៅទៅលើ ចលនា ហ្វាស៊ីស សម័យ សង្គ្រាមលោក លើក ទី ពីរ របស់ ក្រូអាត ដែល នាំឱ្យក្លាយជា រដ្ឋ ឯករាជ្យ នៃ ក្រូអាត ឬ NDH ជារដ្ឋស្ថិតក្រោមណាស៊ីអាល្លឺម៉ង់៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង