
ចិន៖ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នេះអតីតសមាជិកក្រុម EXO សញ្ជាតិចិន-កាណាដា Kris Wu ត្រូវបានតុលាការនាក្រុងប៉េកាំងកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៣ឆ្នាំពីបទរំលោភសេពសន្ថវៈ និងត្រូវនិរទេសខ្លួនចេញពីប្រទេសចិនផងដែរ។

បន្ទាប់ពីការកាត់ទោសត្រូវបានប្រកាស ប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសចិនកំពុងមានចំងល់ថាតើ Kris Wu អាចនឹងត្រូវចាក់ថ្នាំបញ្ឈប់ចំណង់ផ្លូវភេទដែរឬទេនៅពេលដែលត្រលប់ទៅប្រទេសកាណដាវិញ ដោយសារប្រទេសមួយនេះសកម្មខ្លាំងលើការប្រតិបត្តិចំណុចមួយនេះលើអ្នកទោសណាដែលប្រព្រឹត្តិបទល្មើសរំលោភសេពសន្ថវៈ។
បញ្ហានេះត្រូវបានមហាជនជាច្រើនគាំទ្រប្រសិនច្បាប់ដាក់ទោសកម្រិតមួយនេះបន្ថែមលើអ្នកទោសដើម្បីឱ្យស័ក្តសមចំពោះទង្វើរបស់ពួកគេដែលបានប្រព្រឹត្តិ។ ទោះជាយ៉ាងណាមិនទាន់មានការបញ្ជាក់ច្បាស់នៅឡើយថា Kris Wu នឹងអាចប្រឈមការចាក់ថ្នាំបញ្ឈប់ចំណង់ផ្លូវភេទ ឬ យ៉ាងណា៕
