×

តារាចម្រៀង Original កៅ សុភា កំពុងធ្វើឱ្យមហាជនជាច្រើនច្រណែនមិនស្ទើរក្រោយបង្ហាញរូបថតជាមួយ Jackson Wang

កម្សាន្ត៖ តារាចម្រៀងកំពុងមានប្រជាប្រិយភាពលំដាប់ពិភពលោក Jackson Wang គឺជាតារាក្នុងក្តីស្រមៃរបស់អ្នកគាំទ្រជាច្រើនចង់ជួប មិនត្រឹមតែប៉ុណ្ណោះអំលុងពេលធ្វើដំណើរទៅប្រទេសថៃដើម្បីប្រគំតន្ត្រីនោះក៏មានសិល្បករថៃមួយចំនួនរំភើបដល់ស្រក់ទឹកភ្នែកដែលបានថតរូបជាមួយនឹង Jackson Wang ទៀតផង។

ក្រលេកទៅមើលពីតារារបស់កម្ពុជាយើងវិញ កៅ សុភា គឺជាតារាស្រីដំបូងគេដែលបានជួប និងថតរូបជាមួយនឹង Jackson Wang នៅប្រទេសចាកាតា ដែលរូបមួយសន្លឹកដែលតារាស្រីរូបនេះបានចែករំលែកលើហ្វេសបុកកំពុងធ្វើឱ្យអ្នកគាំទ្រជាច្រើនចូលរួមមតិថា នាងកំពុងធ្វើឱ្យពួកគេច្រណែនហើយ។

គួរបញ្ជាក់ដែរថា Jackson មិនត្រឹមតែជាតារាចម្រៀងល្បីប៉ុណ្ណោះទេ តែលោកក៏ជាម្ចាស់ក្រុមហ៊ុនច្នៃម៉ូតមួយរូបដែលមានទ្រព្យសម្បត្តិលំដាប់សេដ្ឋីផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង