
កម្សាន្ត៖ កីឡាករបាត់ទាត់ដែលមានវ័យក្មេងជាងគេដែលកំពុងមានវត្តមានលេងការប្រកួតបាល់ទាត់លំដាប់ពិភពលោក FIFA World Cup Qatar 2022 Gavi កំពុងទទួលបានសន្ទុះប្រជាប្រិយភាពជាខ្លាំង។ ការប្រកួត World Cup ឆ្នាំនេះឃើញមានវត្តមានព្រះអង្គ Felipe VI ក៏បានយាងចូលរួមដើម្បីគាំទ្រក្រុមជម្រើសជាតិអេស៉្បាញនៅប្រទេសកាតាផងដែរ។

អ្វីដែលមិននឹកស្មានដល់នោះ ទ្រង់បានប្រាប់កីឡាករវ័យក្មេង Gavi ថា បុត្រី Leonor របស់ទ្រង់បានលួចស្រលាញ់លោកជាខ្លាំង។ ជាការឆ្លើយតប Gavi បានចុះហត្ថលេខានៅលើអាវកីឡាសម្រាប់ព្រះនាងវិញផងដែរ។
គួរបញ្ជាក់ដែរថា ប្រសិនអ្នកទាំង២មានទំនាក់ទំនងគ្នាច្បាស់លាស់ទៅថ្ងៃអនាគត Gavi អាចនឹងត្រូវលះបង់អាជីពរបស់ខ្លួនត្បិតស្ថិតក្នុងខ្សែរាជវង្សនឹងមានសកម្មភាពច្រើនដែលត្រូវចូលរួម ដូចនេះអាចនឹងគ្មានពេលលេងបាល់ទៀតឡើយ។
បច្ចុប្បន្នព្រះនាង Leonor មានព្រះជន្ម ១៧វស្សា រីឯ Gavi មានវ័យ ១៨ឆ្នាំដែលបានប្រលូកក្នុងវិស័យបាល់ទាត់បានជាង ១ឆ្នាំ ប៉ុន្តែសន្ទុះនៃការគាំទ្រច្រើនលើសលប់ ថែមទាំងបានចូលរួមលេងក្នុងការប្រកួតបាល់ទាត់លំដាប់ពិភពលោកទៀតផង៕



