×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Luis Enrique លាលែងពីតួនាទីអ្នកចាត់ការរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ

លោក Luis Enrique បានលាលែងតួនាទីរបស់គាត់ជាគ្រូបង្វឹកអេស្ប៉ាញ បន្ទាប់ពីពួកគេបានធ្លាក់ចេញពីព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ក្រោមថ្វីជើងរបស់ម៉ារ៉ុកក្នុងវគ្គ 16 ក្រុមចុងក្រោយ។

គ្រូបង្វឹកវ័យ 52 ឆ្នាំរូបនេះ បានចូលកាន់តំណែងកាលពីឆ្នាំ 2018 និងបានដឹកនាំអេស្ប៉ាញទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ Euro 2020 ។

សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ បានបញ្ជាប់ពីការលាលែងពីតំណែងរបស់លោក Luis Enrique ផងដែរ។ ដោយឡែក គ្រូបង្វឹកជម្រើសជាតិអេស្ប៉ាញអាយុក្រោម 21 ឆ្នាំ លោក Luis de la Fuente ទំនងជាក្លាយជាអ្នកចាត់ការថ្មី បន្ទាប់ពីការពិភាក្សាមួយដែលគ្រោងធ្វើឡើងនៅដើមសប្ដាហ៍ក្រោយ។

អេស្ប៉ាញបានយកឈ្នះកូស្តារីកា 7-0 ក្នុងការប្រកួតបើកឆាកក្នុងពូលរបស់ពួកគេក្នុងប្រទេសកាតា ប៉ុន្តែបានស្មើ 1-1 ជាមួយអាល្លឺម៉ង់ និងបន្តចាញ់ជប៉ុន 2-1 ។ ពួកគេ ត្រូវបានទម្លាក់ចេញពីការប្រកួត World Cup ដោយបាល់ប៉េណាល់ទី បន្ទាប់ពីស្មើគ្នា 0-0 ក្នុង 120 នាទី៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង