×

លោក Nawat បង្ហាញខ្លួននៅប៉ុស្ថិ៍ប៉ូលិសមិនបង្អង់យូរ បន្ទាប់ពីត្រូវបានគេប្តឹង

ថៃ៖ កាលពីថ្ងៃទី០៨ ខែធ្នូ Thaipost បានរាយការណ៍ថាលោក Nawat បានទៅប៉ុស្ថិ៍ប៉ូលិសដោយភ្ជាប់ជាមួយនឹងព័ស្តុតាងមួយចំនួនបន្ទាប់ពីទទួលបានពាក្យបណ្តឹងពីក្រុមហ៊ុនឆ្នោតទាមទារប្រាក់សំណងចំនួន ១០០លានបាត។

តាមរយៈក្រុមហ៊ុនឆ្នោតអនឡាញដែលជាម្ចាស់ឧបត្ថម្ភកម្មវិធី MGI ផ្តាច់មុខដោយនាយកប្រតិបត្តិលោក Thitapa Thanasappreecha បានប្តឹងលោក Nawat ពីបទបរិហាកេរ្តិ៍ក្រុមហ៊ុនតាមរយៈការផុសអំលុងថ្ងៃទី១៦ ខែតុលា ដែលបានបណ្តាលឱ្យក្រុមហ៊ុនខាតបង់ផលប្រយោជន៍អស់រាប់លានបាត និងបាត់បង់ទំនុកចិត្តទៀតផង។

ទោះជាយ៉ាងណា ពាក្យបណ្តឹង និងអត្ថន័យពាក់ព័ន្ធបរិហាកេរ្តិ៍យ៉ាងណាខ្លះមិនមានការបញ្ជាក់ច្បាស់លាស់ឡើយ។ បច្ចុប្បន្នលោក Nawat កំពុងធ្វើការយ៉ាងសកម្មជាមួយប៉ូលិសដើម្បីទាមទារយុត្តិធម៌មកវិញផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង