×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

កីឡាករ6នាក់ដែលមិនទាន់បានចូលលេងសម្រាប់អង់គ្លេសនៅ World Cup

អង់គ្លេស ត្រៀមខ្លួនប្រកួតជាមួយបារាំង នៅក្នុងវគ្គ 8 ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 បន្ទាប់ពីយកឈ្នះលើសេណេហ្គាល់ ក្នុងលទ្ធផល 3-0 កាលពីវគ្គ 16 ក្រុមចុងក្រោយ។

គិតមកទល់វគ្គមុន អង់គ្លេសមិនទាន់បានប្រើប្រាស់កីឡាករចំនួន 6 នាក់ក្នុងចំណោមបញ្ជីឈ្មោះទាំង 26 នាក់។ លោក Gareth Southgate អ្នកចាត់ការរបស់អង់គ្លេស មិនទាន់បានដាក់កីឡាករអ្នកចាំទី Aaron Ramsdale របស់ក្លិប Arsenal, អ្នកចាំទី Nick Pope របស់ក្លិប Newcastle United, ខ្សែការពារ Ben White របស់ Arsenal, ខ្សែការពារ Conor Coady របស់ក្លិប Everton, ខ្សែបម្រើ Conor Gallagher របស់ Chelsea និង ខ្សែបម្រើ James Maddison របស់ Leicester City ។

ក្នុងការប្រកួតបន្ទាប់ កីឡាករទាំង 6 នាក់ ក៏មិនត្រូវបានរំពឹងថានឹងអាចបានចូលលេងនៅឡើយទេ។ អង់គ្លេស នឹងប្រកួតជាមួយបារាំង នៅវគ្គ 8ក្រុមចុងក្រោយ ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC តែមួយគត់ នៅថ្ងៃទី 10 ឈានចូលថ្ងៃទី 11 ខែធ្នូ វេលាម៉ោង 1:30 នាទីរំលងអធ្រាត្រ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង