×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ក្រូអាតបញ្ជាក់ពីការប្ដេជ្ញាក្នុងការបិទMessiនិងអាហ្សង់ទីន នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

ក្រូអាត ដែលជាក្រុមជើងឯករងកាលពីឆ្នាំ 2018 នឹងត្រូវតតាំងជាមួយអាហ្សង់ទីន ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ស្របពេលដែលកីឡាកររបស់ក្រូអាត បានបង្ហាញពីការប្តេជ្ញារបស់ក្រូអាតនៅក្នុងការបញ្ឈប់ Messi និងអាហ្សង់ទីន ក្នុងការឈានរកការឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក។

ខ្សែការពារក្រូអាត Josip Juranovic បាននិយាយថា “ខ្ញុំគិតថាយើងមិនត្រូវខ្លាចគូប្រកួតណាមួយនោះទេ។ ពួកយើងត្រូវលេងឱ្យបានល្អបំផុត”។ “អាថ៌កំបាំងនៃភាពជោគជ័យគឺការរួបរួមរបស់ក្រុមរបស់ពួកយើង។ ពួកយើងប្រៀបបានទៅនឹងគ្រួសារតែមួយ”។

ចំណែកខ្សែប្រយុទ្ធក្រូអាត Bruno Petkovic បានបន្តថា៖ “យើងមិនទាន់មានផែនការជាក់លាក់នៅឡើយទេ ហើយមិនទាន់មានសម្រាប់ការបញ្ឈប់ Lionel Messi ឡើយ”។ “ជាធម្មតា យើងមិនផ្តោតលើការបញ្ឈប់កីឡាករតែម្នាក់ទេ គឺបញ្ឈប់ក្រុមទាំងមូល”។ “ពួកយើងមិនអាចបិទតែកីឡាករម្នាក់បានឡើយ ឬប្រើប្រាស់តាក់ទិចស្រដៀងគ្នានោះទេ។ អាហ្សង់ទីន មិនមែនមានតែ Messi ម្នាក់ឡើយ”។

Messi បានបង្ហាញទម្រង់លេងដ៏ល្អសម្រាប់អាហ្សង់ទីន នៅក្នុងព្រឹត្តិការណ៍ FIFA World Cup លើកនេះ ដោយស៊ុតបញ្ចូលទីបាន 4 គ្រាប់ក្នុង 5 ប្រកួត។ គាត់ក៏បានបញ្ជូនបាល់យ៉ាងល្អឱ្យ Nahuel Molina ដើម្បីសម្រេចទីរបស់ហុល្លង់ ក្នុងវគ្គ 8 ក្រុមចុងក្រោយកន្លងទៅផងដែរ។

ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ រវាងអាហ្សង់ទីន ជាមួយក្រូអាត នឹងប្រព្រឹត្តទៅនៅយប់ថ្ងៃទី 13 ឈានចូលថ្ងៃទី 14 ខែធ្នូ ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC តែមួយគត់ ចាប់ពីម៉ោង 1:30 នាទីរំលងអធ្រាត្រតទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង