
កូរ៉េខាងត្បូង: កាលពីរសៀលថ្ងៃទី ១១ ខែធ្នូ ម្សិលមិញនេះ Jin សមាជិក BTS បានចែករំលែករូបភាពមួយដែលលោកទើបកាត់សក់រួចដើម្បីត្រៀមខ្លួនទៅហ្វឹកហាត់ទាហានភ្ជាប់ជាមួយប្រយោគ “គួរឱ្យស្រលាញ់ជាងខ្ញុំគិត”។

Jin ត្រូវទៅហ្វឹកហាត់ទាហាននៅថ្ងៃទី១៣ ខែធ្នូ នេះនៅស្រុក Yeoncheon ដែលមានចម្ងាយ ៦០គីឡូម៉ែត្រពីសេអ៊ូលរយៈពេល ៥សប្តាហ៍សម្រាប់ថ្នាក់មូលដ្ឋាន និងត្រូវចាត់តាំងមកកាន់យោធាក្នុងស្រុកវិញបន្ទាប់ពីបញ្ចប់ថ្នាក់មូលដ្ឋានគ្រឹះរួច។
គួរបញ្ជាក់ដែរថា មុនពេលសម្រាកពីអាជីពសិល្បៈមួយរយៈដើម្បីទៅហាត់ទាហាន Jin ក៏បានចេញបទចម្រៀងទោលមួយ និងបានចូលរួមពិធីមង្គលការរបស់ Jiyeon សមាជិកក្រុម T-ara កាលពីថ្ងៃទី១០ ខែធ្នូ ផងដែរ៕


