×

ប្រលូកក្នុងវិស័យសិល្បៈបាន ៥ឆ្នាំ Zhao Lusi ពេលនេះជាប់ឈ្មោះជាតារាដែលមានប្រជាប្រិយភាពលំដាប់កំពូល

ចិន៖ ប្រលូកក្នុងវិស័យសិល្បៈរយៈពេល ៥ឆ្នាំ ពេលនេះតារាសម្តែងវ័យក្មេង Zhao Lusi ទទួលបានចំណាត់តារាលំដាប់កំពូលដែលមានប្រជាប្រិយភាពខ្ពស់ជាមួយពិន្ទុ ៦២.១៤% ។ តារាស្រីវ័យ ២៤ឆ្នាំរូបនេះកាន់តែមានកេរ្តិ៍ឈ្មោះល្បីខ្ទរខ្ទារក្នុងសមិទ្ធផលសម្តែងភាពយន្តសម័យ និងបុរាណជាច្រើន ហើយក្នុងចំណោមស្នាដៃទាំងនោះរឿង “Love Like the Galxy” និង “Who Rules the World” ទទួលបានអ្នកចូលទស្សនារហូតដល់ ១៣ពាន់លានដងឯណោះ។

ជាមួយនឹងកេរ្តិ៍ឈ្មោះល្បីល្បាញកាន់តែកើនឡើងជាលំដាប់ធ្វើឱ្យតម្លៃខ្លួនតារាស្រីរូបនេះក៏ចាប់ផ្តើមកើនឡើងពី ១២លានយាន់ទៅ ២០-៣០ លានយាន់។ ចំណែកឯការបង្ហាញវត្តមានក្នុងកម្មវិធីវិញបានកើនឡើងពី ២.៨លានយាន់ទៅ ៨លានយាន់ផងដែរ។ គួរបញ្ជាក់ដែរថា អ្នកជំនាញក្នុងវិស័យកម្សាន្តយល់ឃើញថា តារាសម្តែង Esther គឺជាដៃគូប្រកួតប្រជែងដ៏ធំរបស់ Zhao Lusi ដែលតារាស្រីរូបនេះទាំងរូបសម្បត្តិ និងសមត្ថភាពមានភាពលេចធ្លោខ្លាំងមិនធម្មតាឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង