
ចិន៖ កាលពី3ឆ្នាំមុន នៅពេលដែលក្រុម Barcelona របស់ Messi រងការបរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើលក្រោមស្នាដៃរបស់ក្រុម Liverpool ក្នុងការប្រកួត UEFA European Football Championship វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ តារាចម្រៀង Allen បានបង្ហោះវីដេអូរយៈពេល 12 វិនាទីរបស់គាត់ដោយវាយកញ្ចក់ទូរទស្សន៍រហូតត្រូវមហាជនរិះគន់ជាខ្លាំង។

ប៉ុន្តែទាំងនេះមិនជាបញ្ហាឡើយ បើក្រលេកមើលនៅគណនី Weibo របស់តារាប្រុសវ័យ ៣៨ឆ្នាំរូបនេះកាលពីពេលថ្មីៗទើបដឹងថា Messi បានចុច Follow លោកដែលជារឿងកម្របំផុតដែលអាចធ្វើឱ្យកីឡាករដ៏ល្បី Messi ធ្វើបែបនេះ ព្រោះនៅលើគណនីរបស់លោកបានចុច Follow តែកីឡាករបាល់ទាត់ល្បីៗប៉ុណ្ណោះដូចជា David Beckham, Neymar និង Pogba ជាដើម។ ទាំងនេះហើយបានក្លាយជាចំណុចពិសេសរបស់ Allen Su ដែលបានក្លាយជាតារាចម្រៀងក្នុងស្រុកតែម្នាក់គត់ដែល Messi ចុច Follow បែបនេះ។
គួរបញ្ជាក់ដែរថា សម្រាប់ការប្រកួត FIFA World Cup Qatar 2022 Lionel Messi ត្រៀមបំបែកកំណត់ត្រាមួយចំនួននៅក្នុងការប្រកួតរវាងអាហ្សង់ទីនជាមួយក្រូអាត ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅកីឡដ្ឋាន Lusail ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC តែមួយគត់ ចាប់ពីម៉ោង ១:៣០នាទីរំលងអធ្រាត្រតទៅ៕

