×

រីករាយថ្ងៃកំណើត Bosco Wong! ៤២ឆ្នាំក៏ដោយ តែតារាប្រុសរូបនេះនៅបន្តភាពនៅលីវដោយលោកនិយាយច្បាស់ៗថា ស្រេចលើវាសនា

ហុងកុង៖ កំលោះសង្ហាដ៏មានមន្តស្នេហ៍ Bosco Wong បានកើនអាយុចូល ៤២ឆ្នាំក្នុងថ្ងៃនេះហើយ ប៉ុន្តែបើនិយាយពីរូងរាងរបស់តារាសម្តែងប្រុសរូបនេះ នៅតែមានភាពទាក់ទាញខ្លាំងមិនចាញ់ក្មេងជំទង់ឡើយ។

គ្រប់គ្នាសុទ្ធតែចាំមើលជីវិតគ្រួសាររបស់ Bosco ទោះជាយ៉ាងណា តារាប្រុសរូបនេះបានឆ្លើយដោយគ្មានរួញរាថា “និយាយដោយស្មោះត្រង់ ប្រហែលខ្ញុំធំធាត់ឡើងនៅក្នុងគ្រួសារមិនពេញលេញដូចគេ ដូចនេះខ្ញុំមិនមានក្តីស្រមៃនឹងបង្កើតគ្រួសារឡើយ ហើយខ្ញុំក៏មិនកំណត់ពេលវេលាណាមួយដើម្បីរៀបការមានកូនដែរ និយាយឱ្យខ្លីមកគឺស្រេចលើវាសនា”។

ពាក្យទាំងនេះបានសេចក្តីថា គ្រប់គ្នាដែលរង់ចាំមើលជីវិតគូរបស់តារាប្រុសរូបនេះនៅតែត្រូវរង់ចាំបន្តដោយគ្មានពេលកំណត់ ត្បិតតារាប្រុសរូបនេះអះអាងច្បាស់ៗបែបនេះលើជីវិតគូរបស់លោក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង