×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

អាប៊ីតក្នុងការប្រកួតយប់នេះធ្លាប់ដឹកនាំពេលម៉ារ៉ុកយកឈ្នះបែលហ្ស៊ិក

នៅក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 រវាងបារាំង ជាមួយ ម៉ារ៉ុក នារាត្រីនេះ លោក Cesar Romos ជនជាតិម៉ិកស៊ិកនឹងដឹកនាំការប្រកួតនេះ ហើយនេះជាលើកទីពីរដែលអាជ្ញាកណ្ដាលវ័យ ៣៨ឆ្នាំរូបនេះ កាត់ក្ដីនៅលើទីលានប្រកួតរបស់ក្រុមម៉ារ៉ុក។

អ្នកគាំទ្រក្រុមមកពីអាហ្វ្រិកប្រហែលជានៅចង់បុរសម្នាក់នេះ ដែលបានដឹកនាំការប្រកួតវគ្គសន្សំពិន្ទុ ដែលម៉ារ៉ុកបានយកឈ្នះលើបែលហ្ស៊ិក ក្នុងលទ្ធផល 2-0 ។ លោក Ramos បានដឹកនាំការប្រកួតចំនួន 3 រួចមកហើយ រួមទាំងការប្រកួត Denmark ស្មើជាមួយទុយណេស៊ី 0-0 និង ព័រទុយហ្គាល់ឈ្នះស្វីស 6-1 ។

លោក Romos បានក្លាយជាមន្ត្រី FIFA កាលពីឆ្នាំ 2014 និងមានបទពិសោធដឹកនាំការប្រកួតក្នុងពានរង្វាន់ FIFA Club World Cup, CONCACAF Gold Cups និងព្រឹត្តិការណ៍កីឡាអូឡាំពិក។ លោកបានបង្ហាញខ្លួននៅ World Cup ជាលើកដំបូង កាលពី 4 ឆ្នាំមុន។

សម្រាប់ជំនួយការអាជ្ញាកណ្ដាលខ្សែបន្ទាត់ គឺលោក Iberto Morin និង Miguel Hernandez ជាជនជាតិម៉ិកស៊ិកទាំងពីររូប។ មន្ត្រីដឹកនាំ VAR គឺលោក Drew Fischer ជនជាតិកាណាដា។

ការប្រកួតរវាង បារាំង និងម៉ារ៉ុក នឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC តែមួយគត់ ចាប់ពីម៉ោង 1:30 នាទីរំលងអធ្រាត្រយប់នេះតទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង