
បារាំង៖ ប្រទេសបារាំគឺជាក្តីប្រាថ្នារបស់ភ្ញៀវទេសចរជាច្រើនចង់ទៅកម្សាន្តទីនោះ ជាពិសេសក្នុងរដូវរងាដែលទេសភាពពោរពេញដោយទឹកកកគ្របដណ្តប់សស្កុស មិនថាពេលថ្ងៃ ឬ ពេលយប់ ទេសភាពនារដូវរងានៅប្រទេសស៊ីវិល័យមួយនេះបានទាក់ទាញភ្ញៀវទេសចរមិនតិចឡើយ។

សូម្បីដើមឈើនៅតាមដងផ្លូវក៏ពោរពេញដោយទឹកកកហ៊ុព័ទ្ធ បង្កើតបរិយាកាសស្រស់ត្រកាលមួយធ្វើឱ្យភ្ញៀវទេសចរដែលបានធ្វើដំណើរទៅដល់ទីនោះហើយមិនអាចបំភ្លេចជាមួយដំណើរកម្សាន្តក្នុងប្រទេសមួយនេះឡើយ។
មិនត្រឹមតែប៉ុណ្ណោះ អ្នកណាៗក៏ដឹងដែរថា ប្រទេសមួយនេះគឺជាពិភពទឹកអប់ដែលមានម៉ូតច្រើនក្លិនប្រកបដោយគុណភាព ព្រមទាំងផលិតផលម៉ាកល្បីៗជាច្រើនដែលធ្វើឱ្យភ្ញៀវទេសចរដែលបានទៅដល់ទឹកដីមួយនេះហើយមិនអាចរំលងក្នុងការដើរទិញទំនិញឡើយ។
ចង់ដឹងថា ភាពស្រស់ស្អាតនារដូវរងារក្នុងប្រទេសបារាំងស្រស់ស្អាតកម្រិតណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕


