
បងប្អូនទស្សនិកជនដែលទស្សនាកម្មវិធី “Anchor សំណើចតាមភូមិ” នឹងបានផ្ទុះសំណើច សើចរហូតដល់ហៀរទឹកភ្នែក ជាមួយនឹងក្រុមកំប្លែងដ៏ប៉ិនប្រសប់របស់យើង នៅរាត្រីថ្ងៃសៅរ៍ខាងមុខនេះ។

ភាពសប្បាយរីករាយដែលមិនអាចបំភ្លេចបានរបស់ក្រុមកំប្លែង CBS នេះ រួមជាមួយទិដ្ឋភាពដ៏ស្រស់ត្រកាលនៅតាមទីជនបទ នឹងត្រូវបានបង្ហាញជូនទស្សនិកជនពីសំណាក់ក្រុមការងារ “Anchor សំណើចតាមភូមិ” ដែលបានចុះទៅផ្ដិតយកនៅភូមិកណ្ដាល ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ក្នុងនោះ ទស្សនិកជន ក៏នឹងបានទស្សនាការលេងល្បែងកម្សាន្តដើម្បីឈ្នះរង្វាន់ជាច្រើនទៀត ដោយសប្ដាហ៍នេះ អ្នកចូលរួមរបស់យើង នឹងបានប្រកួតគ្នាលើវិញ្ញាសាផ្លុំប៉េងប៉ោងនិងកូនបាល់ជ័រលើកែវទឹក។
បន្ថែមពីនេះ ពិធីករពិធីការិនីរបស់កម្មវិធី “Anchor សំណើចតាមភូមិ” នឹងបង្កឱ្យបរិយាកាសលើឆាកប្រគំតន្ត្រីកាន់តែសប្បាយរីករាយថែមមួយកម្រិតទៀត។ តើពួកគាត់ នឹងមានអ្វីប្លែកសម្រាប់ចែកជូនបងប្អូនទស្សនិកជននៅសប្ដាហ៍នេះ? បើចង់ដឹងច្បាស់ កុំភ្លេចរង់ចាំទស្សនាកម្មវិធីនេះ នៅលើកញ្ចក់ទូរទស្សន៍ និងផេកផ្លូវការរបស់ CTN តែមួយគត់ នាថ្ងៃសៅរ៍ ទី១៧ ខែធ្នូ ចាប់ពីម៉ោង ៩ យប់តទៅ។
កម្មវិធីនេះ នាំមកជូនផ្តាច់មុខដោយ ស្រាបៀរ អាន់ឆ័រ។ ស្រាបៀរ អាន់ឆ័រ មានរសជាតិស្រាលស្រទន់ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៣៣ ក្នុងប្រទេសសិង្ហបុរី ហើយស្រាបៀរ អាន់ឆ័រ គឺជាស្រាបៀរដែលទទួលបានពានរង្វាន់គុណភាពផលិតល្អឥតខ្ចោះរួមជាមួយនឹងបទពិសោធន៍ជាង៨៩ឆ្នាំ។ ស្រាបៀរ អាន់ឆ័រ ផលិតឡើងសម្រាប់ពេលវេលាជួបជុំរីករាយ៕





