
កម្សាន្ត៖ សិល្បករជាច្រើនរូបបាននាំគ្នាត្រៀមខ្លួនរួចជាស្រេចសម្រាប់វត្តមានក្នុងកម្មវិធី “រាត្រីចងចាំ” នារសៀលនេះនៅលើទឹកដីអង្គរដែលមានការសម្តែងសិល្បៈជាច្រើនសណ្ឋាន និងប្រារព្ធឡើងចាប់ពីរសៀលម៉ោង ៥ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នេះនៅខាងកើតប្រាសាទអង្គរវត្ត។
ក្នុងនោះដែរឃើញមានវត្តមាន បវរកញ្ញា លីវ ជីលី តារាសម្តែង រ៉ូហ្សា លោកទេព រិន្ទដារ៉ូ អ្នកនាងម៉េង កែវពេជ្ជតា និងកូនស្រី ព្រមទាំងសិល្បករជាច្រើនរូបទៀតដែលនឹងចូលរួមក្នុងកម្មវិធីដ៏អស្ចារ្យក្នុងកម្មវិធី រាត្រីចងចាំ ដែលប្រាសាទអង្គរវត្តបានចូលជាបេតិកភណ្ឌពិភពលោកអរូបិយរយៈពេល ៣០ឆ្នាំហើយគ្រប់គ្នាអាចចូលរួមទស្សនានៅរសៀលនេះដើម្បីអបអរផងដែរ៕




