×

ដឹងការពិតពីក្រោយរូបភាពកូនស្រីរបស់ Lydia ក្តិច Mai Davika ធ្វើឱ្យគ្រប់គ្នាទប់សំណើចមិនជាប់

ថៃ៖ រូបភាពពេលកំពុងថតជុំគ្នា ស្រាប់តែកូនស្រីរបស់ Lydia និង Matthew បានយកដៃក្តិចតារាសម្តែងស្រី Mai Davika បានធ្វើឱ្យមហាជននាំគ្នាផ្ទុះសំណើចជាមួយទឹកមុខពេបរបស់ Mai ជាខ្លាំង។ បន្ទាប់ពីរូបភាពមួយនោះទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជន Lydia ក៏បានសួរកូនស្រីរបស់លោក និងថតវីដេអូទុកជាព័ស្តុតាងផងដែរ។

Lydia បានសួរថា៖ “ហេតុអ្វីទើបកូនក្តិចបងស្រី Mai?” ភ្លាមៗកូនស្រីរបស់តារាស្រីរូបនេះបានឆ្លើយថា៖ “កូនចង់ក្តិចដោយសារបងស្រី Mai ស្អាតខ្លាំងពេក”។ ចម្លើយមួយម៉ាត់យ៉ាងខ្លី បានធ្វើឱ្យគ្រប់គ្នាទប់សំណើចមិនជាប់ត្បិតហេតុផលមកពីស្អាតខ្លាំងពេកទើបក្នាញ់ដល់ថ្នាក់ក្មេងស្រីតូចរូបនេះយកដៃក្តិច Mai បែបនេះ។

គួរបញ្ជាក់ដែរថា បន្ទាប់ពីចែករំលែកវីដេអូមួយនេះមក សិល្បករជាច្រើន និងអ្នកគាំទ្របានចូលរួម Comment ទាំងមិនអាចទប់សំណើចបានហូរហែ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង