×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Real Madrid នឹងអនុញ្ញាតឱ្យBenzemaត្រឡប់ទៅជួយបារាំងនៅវគ្គផ្ដាច់ព្រ័ត្រ World Cup

សេចក្ដីរាយការណ៍នៅប្រទេសអេស្ប៉ាញបានឱ្យដឹងថា ក្លិបអធិរាជស Real Madrid បានបើកភ្លើងខៀវសម្រាប់ខ្សែប្រយុទ្ធ Karim Benzema ដើម្បីធ្វើដំណើរទៅកាន់ប្រទេសកាតា មុនការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ FIFA World Cup 2022 រវាងបារាំងជាមួយអាហ្សង់ទីន នៅកីឡដ្ឋាន Lusail ។

Benzema បានដកខ្លួនចេញពីជំរំហ្វឹកហាត់របស់បារាំង មុនព្រឹត្តិការណ៍ចាប់ផ្ដើមដោយសាររបួសភ្លៅ ប៉ុន្តែឈ្មោះរបស់ខ្សែប្រយុទ្ធវ័យ 34 ឆ្នាំរូបនេះ មិនទាន់ត្រូវបានដកចេញពីបញ្ជីឈ្មោះ 26 នាក់ចុងក្រោយរបស់ក្រុមមាន់គកនៅឡើយទេ។ ជាក់ស្ដែង លោក Didier Deschamps គ្រូបង្វឹកក្រុមជម្រើសជាតិបារាំង មិនបានជ្រើសរើសកីឡាករថ្មីមកជំនួសកន្លែងរបស់ម្ចាស់ពានរង្វាន់ Ballon d’Or ឡើយ។

គ្រូបង្វឹករូបនេះ បានបដិសេធនូវសំណួររបស់អ្នកសារព័ត៌មានជុំវិញការវិលត្រឡប់របស់ Benzema បន្ទាប់ពីបារាំងបានយកឈ្នះទៅលើម៉ារ៉ុក ក្នុងលទ្ធផល 2-0 នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

ទោះចូលរួមឬមិនមិនចូលរួម ក៏កីឡាកររបស់ Real Madrid នឹងទទួលបានមេដាយមាស ឬមេដាយប្រាក់មួយគ្រឿង ប្រសិនបើបារាំងឈ្នះឬចាញ់អាហ្សង់ទីន នៅក្នុងការប្រកួតនៅថ្ងៃអាទិត្យ ទី 18 ខែធ្នូ ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC តែមួយគត់ ចាប់ពីម៉ោង 9:30 នាទីយប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង