×

ទើបចាប់អារម្មណ៍អនាគតកូនកំលោះ Note Vises លុបរូបពីមុនចោលខ្ទេចនៅសល់តែរូបថតជាមួយអនាគតភរិយាប៉ុន្មានសន្លឹកខណៈថ្ងៃមង្គលកាន់តែខិតជិតមកដល់

ថៃ៖ ពិធីមង្គលការរបស់តារាសម្តែងថ្ពាល់ខួច Patricia Good និងសេដ្ឋី Note Vises កាន់តែខិតជិតមកហើយដោយអ្នកទាំង២បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ថ្ងៃមង្គលដែលនឹងប្រព្រឹត្តិឡើងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ នេះ។

ក្រលេកទៅមើលអនាគតស្វាមីរបស់តារាស្រីរូបនេះ ក្រោយសុំនាងរៀបការរួចឃើញថាលោកតែងបង្ហាញរូបភាពផ្អែមល្ហែមជាច្រើននៅលើគណនី IG ហាក់បីចង់បង្ហាញប្រាប់ពិភពលោកឱ្យដឹងគ្រប់គ្នាថាលោកមានម្ចាស់បេះដូងដ៏ស្រស់ស្អាតម្នាក់ដែលជាតារាសម្តែងដ៏មានប្រជាប្រិយភាពផងដែរ។

ជាក់ស្តែង នៅថ្ងៃជ្រើសរើសរ៉ូបមង្គលការ Note បានបង្ហាញរូបភាព ក៏ដូចជាវីដេអូដែល Patricia បានលឈុតមង្គលការដែលលោកជាអ្នកជូននាងទៅហាងសម្លៀកបំពាក់ដោយផ្ទាល់ និងអង្គុយរង់ចាំអនាគតភរិយាលរ៉ូបរៀបការម្តងមួយឈុតៗយ៉ាងមានក្តីសុខ។

អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ ថ្ងៃរៀបការកាន់តែជិតមកដល់គណនី IG របស់សេដ្ឋីវ័យក្មេងរូបនេះឃើញលុបរូបពីមុនចោលអស់គ្មានសល់ ដោយមានតែរូបថតសុទ្ធជាមួយ Patricia ប្រមាណជាង ២០សន្លឹកប៉ុណ្ណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង